ពលរដ្ឋប៉ាឡេស្ទីនចំនួន៧នាក់ស្លាប់ក្នុងការតវ៉ានៅតំបន់ព្រំដែន

0

ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី១២​ ខែតុលា ឆ្នាំ២០១៨

មន្ត្រីសុខាភិបាលកាហ្សាមានប្រសាសន៍ថា កងកម្លាំងអ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន៧នាក់នៅថ្ងៃសុក្រក្នុងការតវ៉ាតាមបណ្តោយព្រំដែនកាហ្សា។ ប្រទេសអ៊ីស្រាអែលនិយាយថា កងទ័ពខ្លួនបាញ់សម្លាប់ក្រុមដែលឈ្លានពាន។ យោងតាមតួលេខក្រសួងសុខាភិបាលប៉ាឡេស្ទីនបង្ហាញឱ្យដឹងថា ជនជាតិប៉ាឡេស្ទីនស្លាប់ចំនួនប្រហែល២០០នាក់​នៅព្រំដែនកាហ្សា។ ការស្លាប់កើតឡើងចាប់តាំង​មានបាតុកម្មតាម​ព្រំដែនបានចាប់ផ្តើមកាលនៅថ្ងៃទី៣០ ខែមីនា។

វេជ្ជបណ្ឌិតនៅកាហ្សានិយាយថា មានមនុស្សចំនួន៧នាក់បន្ថែមទៀតស្លាប់ និងមនុស្សប្រហែល១៤០នាក់ទៀតរងរបួស។ យោធាអ៊ីស្រាអែលនិយាយថា​ ក្រុមបាតុករមានចំនួនប្រហែល១៥.០០០នាក់ គ្រវែងដុំថ្មឧបករណ៍បំផ្ទុះគ្រាប់បែក និងគ្រាប់បែកដៃលើកងទ័ពអ៊ីស្រាអែលនិងនៅរបង។

អ្នកនាំពាក្យយោធាអ៊ីស្រាអែលលោកកូ Col Jonathan Conricus មានប្រសាសន៍ថា ក្រុមមួយ​បំផ្ទុះគ្រាប់បែកនៅរបងព្រំដែនអ៊ីស្រាអែល​និងហ្គាហ្សាដែលធ្វើឱ្យមនុស្ស​ប្រហែល២០នាក់​អាចឡើងតាមរបង។ លោកបន្តថា មនុស្ស៥នាក់ក្នុងចំណោមក្រុមនោះចាប់ធ្វើការវាយប្រហារប្រឆាំងនឹងយោធាមួយក្នុងប្រទេសអ៊ីស្រាអែលពួកគេទាំងអស់ត្រូវទ័ពអ៊ីស្រាអែលសម្លាប់។

ក្រុមអ្នកតវ៉ាប៉ាឡេស្ទីនកំពុងទាមទារឱ្យបញ្ចប់ការបិទឆ្នេរសមុទ្រតូចចង្អៀតនៅ Gazans របស់អ៊ីស្រាអែល និងអេហ្ស៊ីបបណ្តាលឱ្យមានការរាំងស្ទះដល់មនុស្សប្រហែល២លាននាក់។ ពួកគេក៏ស្វែងរកការវិលត្រឡប់ទៅទឹកដីដែលពួកគេត្រូវអ៊ីស្រាអែលបណ្តេញចេញក្រោយពីការបង្កើតអ៊ីស្រាអែលនៅឆ្នាំ១៩៤៨ ។ អ៊ីស្រាអែលចោទប្រកាន់ក្រុមអ៊ីស្លាមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សា ជាអ្នករៀបចំការ តវ៉ានៅតាមរបងព្រំដែនដើម្បីធ្វើការវាយប្រហារនិងដើម្បីបំបាត់ចោលនូវស្ថានភាពសេដ្ឋកិច្ចរបស់របស់តំបន់កាហ្សា។

LEAVE A REPLY

Please enter your comment!
Please enter your name here