ទាហានស៊ីរី២នាក់ត្រូវសម្លាប់ក្នុងការបាញ់ផ្លោងពួកសកម្មប្រយុទ្ធនៅ Latakia

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨

មេបញ្ជាការនៃមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សារក្រុមសប្រឆាំង Vladimir Savchenko មានប្រសាសន៍នៅថ្ងៃអាទិត្យថា ទាហានស៊ីរី២នាក់ត្រូវសម្លាប់ និង​ម្នាក់ទៀតរងរបួសក្នុងការតាំងទីលំ Jurin នៅខេត្ត Latakia ដែលរងការ​វាយប្រហារពីក្រុមសកម្មប្រយុទ្ធ។

ដោយសារតែការបាញ់ផ្លោងពីកាំភ្លើងធំ ១២២ ម៉ែត្រដែលបើកដោយពួកសកម្មប្រយុទ្ធ នៃក្រុមប្រដាប់អាវុធខុសច្បាប់មិនស្គាល់អត្តសញ្ញាណនៅជិតការតាំងទីលំនៅរបស់ Jurin នៅខេត្ត Latakia មានទាហានស៊ីរីចំនួន០២ នាក់ និងម្នាក់ផ្សេងទៀតរងរបួស។  លោកបន្ថែមថា គេនៅតែបន្តរាយការពីការរំលោភលើបទឈប់បាញ់គ្នារបស់ ក្រុមប្រដាប់អាវុធ​ខុសច្បាប់​ដែលកំពុងប្រតិបត្តិការក្នុងខេត្ត Idlib  Latakia និង Aleppo។

មន្រ្តីរបស់មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីរី។ ដូច្នេះមាន​នំបុ័ងមួយតោនត្រូវគេប្រគល់ទៅឱ្យប្រជាជនក្នុងទីក្រុងអាឡេប៉ូ។ ក្រៅពីនោះ មានជំនួយ មនុស្សធម៌ត្រូវបានបញ្ជូនទៅឱ្យក្រុមគ្រួសារជនរងគ្រោះស៊ីរីចំនួន១៥ គ្រួសារ។

មជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីការបញ្ចប់យុទ្ធនាការយោធានៅប្រទេសស៊ីរី។

LEAVE A REPLY

Please enter your comment!
Please enter your name here