ទាហានអ៊ុយក្រែនបង្ហោះព័ត៌មានស្តីពីទាហានអាមេរិកស្លាប់ក្នុងហេតុការណ៏ធ្លាក់យន្តហោះ Su-27ក្រោយមកក៏លុបចេញវិញ

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨

ក្រោយពីមានធ្លាក់យន្តហោះ Su-27 នាពេលថ្មីៗនេះនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន កងទ័ពរបស់ប្រទេសនេះបង្ហោះលើទំព័រហ្វេសប៊ុកថា មនុស្សម្នាក់ក្នុងចំណោមអ្នកបើកបរយន្តហោះគឺជាអ្នកការពារជាតិអាមេរិក ប៉ុន្តែព័ត៌មាននោះត្រូវលុបចេញប៉ុន្មាននាទីក្រោយមក។

ការបង្ហោះដំបូងលើទំព័របុគ្គលិកទូទៅរបស់អ៊ុយក្រែនសរសេរថា: “យើងសោកស្តាយណាស់ដោយយោងតាមប្រភពក្រុមជួយសង្គ្រោះសាកសពបានឱ្យដឹងថា មានអ្នកបើកបរយន្តហោះចំនួនពីរនាក់ត្រូវគេរកឃើញ: ម្នាក់គឺជាទាហានជើងអាកាសអ៊ុយក្រែន និងម្នាក់ទៀតជាសមាជិកនៃឆ្មាំជាតិ សហរដ្ឋអាមេរិក។ ”

ក្នុងរយៈពេលនាទីក្រោយមកទៀត នៅចុងបញ្ចប់ស្រាប់តែប្តូរឃ្លាមក “កាលៈទេសៈនៃឧបទ្ទវហេតុកំពុងត្រូវគេបង្កើតឡើង” ។

ការបញ្ចប់ដោយមិនស្មោះត្រង់នេះមិនអាចលាក់បាំងភ្នែកគេទេ ដោយសារតែអ្នកសារព័ត៌មានរុស្សី និងអ្នកកាសែតលោកខាងលិចបានមើលឃើញ ហើយព័ត៌មាននេះថែមទាំងបណ្តាលឱ្យ មានការភ្ញាក់ផ្អើលផងដែរ។

នៅទីបញ្ចប់រាជអាជ្ញាយោធាអ៊ុយក្រែនធ្វើសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា មនុស្សម្នាក់ក្នុងចំណោមអ្នកបើកបរយន្តហោះគឺជាទាហានអាមេរិក ហើយកងកំលាំងទ័ពអាកាសអាមេរិក និយាយថា ទាហានអាមេរិកម្នាក់ជាប់ពាក់ព័ន្ធក្នុងការធ្លាក់យន្តហោះនេះ។ ទោះបីជាយ៉ាងណាក៏ដោយការចាត់ចែងដោយឧត្តមសេនីយ៍អ៊ុយក្រែន    និងក្រសួងការពារជាតិនៅតែមិនប្រែប្រួល។

LEAVE A REPLY

Please enter your comment!
Please enter your name here