ប៉ូលិសរកឃើញភស្តុតាងក្នុងកុងស៊ុលប្រទេសអារ៉ាប៊ីតដែលអ្នកសារព័ត៌មានលោកKhashoggi ត្រូវសម្លាប់

0

ប្រភពព័ត៌មានពី RT ចេញចុះផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨

មន្ត្រីតួកគីម្នាក់ប្រាប់ភ្នាក់ងារព័ត៌មានAP ថាប៉ូលិសរកឃើញភ័ស្តុតាងក្នុងស្ថានកុងស៊ុលប្រទេសអារ៉ាប៊ីតនៅក្រុងអ៊ីស្តង់ប៊ុលដែលអ្នកសារព័ត៌មាន Jamal Khashoggi ត្រូវគេសម្លាប់នៅទីនោះ។

មន្ត្រីជាន់ខ្ពស់និយាយទៅកាន់ភ្នាក់ងារព័ត៌មានAP ក្នុងលក្ខខណ្ឌអនាមិកថាប៉ូលិសរកឃើញភស្តុតាងមួយចំនួនដែលអាចបញ្ជាក់ថាលោក Khashoggi ស្លាប់ក្នុងអគារ។ មន្ត្រីរូបនោះមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីភស្តុតាងដែលប៉ូលិសរកឃើញនោះទេ។

របាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិកនៅល្ងាចថ្ងៃចន្ទស្នើថា ក្រុង Riyadh ប្រហែលជាកំពុងត្រៀមខ្លួនសារភាពថាលោក Khashoggi កើតនៅអារ៉ាប៊ី ត្រូវគេសម្លាប់ជាផ្នែកមួយនៃចម្លើយខុស។

គេឃើញលោក Khashoggi ចុងក្រោយចូលទៅក្នុងស្ថានកុងស៊ុលនៅថ្ងៃទី២ ខែតុលា។ ប្រទេសតួកគីចោទប្រកាន់អារ៉ាប៊ីត ថាសម្លាប់អ្នកកាសែត ប៉ុន្ដែទីក្រុង Riyadh បដិសេធ ។

LEAVE A REPLY

Please enter your comment!
Please enter your name here