ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨
LuganskInformCenter ដកស្រង់សម្តីអ្នកនាំពាក្យរបស់កងជីវពល LPR មានសេចក្តីថា ទីលំនៅរបស់ Donetsky, Kalinovo, Mikhaylovka, Kalinovka, Sokolniki និង Lozovoye រងការឆេះខូចខាត ។
កងកម្លាំងអ៊ុយក្រែនប្រើប្រាស់កាំភ្លើងធំ១២២មីល្លីម៉ែត្រកាំភ្លើងត្បាល់ អាវុធបំពាក់លើរថពាសដែក អាវុធបញ្ជាបាញ់និងអាវុធធុនតូចជាច្រើន។
កិច្ចព្រមព្រៀងចុងក្រោយស្តីពីបទឈប់បាញ់នៅភាគខាងកើតអ៊ុយក្រែនឈានដល់កិច្ចប្រជុំក្រុមទំនាក់ទំនង(Contact Group ) ធ្វើឡើងនៅតំបន់ Minsk ។
គេសន្មត់ថាបទឈប់បាញ់នឹងចាប់ផ្តើមពីយប់ដល់ថ្ងៃទី២៩ ខែកញ្ញាមុនពេលចាប់ផ្តើមឆ្នាំសិក្សាថ្មី។ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះភាគីទាំងពីរយល់ព្រមលើបទឈប់បាញ់គ្នាមានចំនួនច្រើនជាង២០ ដងហើយប៉ុន្តែការបំពានលើបទឈប់បាញ់នៅតែកើតឡើង។