ប្រទេសអ៊ីស្រាអែលវាយប្រហារលើគោលដៅចំនួន២០កន្លែងនៅតំបន់កាហ្សា

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨

អ្នកនាំពាក្យឱ្យកងទ័ពការពារអ៊ីស្រាអែលលោក Jonathan Conricus មានប្រសាសន៍នៅឯសន្និសីទកាសែតមួយសម្រាប់អ្នកកាសែតបរទេសថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) វាយប្រហារទៅលើគោលដៅយោធាចំនួន២០កន្លែអនៅតំបន់កាហ្សាស្ទ្រីបកាលថ្ងៃពុធឆ្លើយតបចំពោះការវាយប្រហារគ្រាប់មីស៊ីលលើដែនដីប្រទេសអ៊ីស្រាអែល។

ក្នុងចំណោមគោលដៅទាំងនោះ មានផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់នៅភាគខាងត្បូងនៃតំបន់កាហ្សាស្ទ្រីប ដែលជាមូលដ្ឋានផលិតគ្រាប់មីស៊ីល និងអណ្តូងរ៉ែ ផ្លូវទឹក និងមួយទៀតនៅលើឆ្នេរ។ លោក Conricus បញ្ជាក់ថា គ្រាប់មីស៊ីលចំនួន២គ្រាប់ ដែលបាញ់​ចេញ​​ពីតំបន់កាហ្សាស្ទ្រីបលើទឹកដីប្រទេសអ៊ីស្រាអែលនៅយប់ថ្ងៃពុធគឺជា មីស៊ីលមធ្យមផលិតនៅតាមផ្ទះ ដែលមានតែចលនាហាម៉ាស និងចលនាអ៊ីស្លាមអ៊ីស្លាមប៉ុណ្ណោះជាអ្នកធ្វើ ។

នៅយប់ថ្ងៃពុធ ក្រុមនិយមប៉ាឡេស្ទីនបាញ់មីស៊ីលចេញពីតំបន់កាហ្សាស្ទ្រីបទីលើក្រុង Beersheba ដែលជាទីក្រុងមានមនុស្ស ២០០.០០០ នាក់ នៅភាគខាងត្បូង​នៃប្រទេស​អ៊ីស្រាអែល។ សាព័ត៌មានយោធារាយការណ៍ថា គ្រាប់ផ្លោងវាយប្រហារលើបន្ទប់គេង របស់កុមារក្នុងផ្ទះមួយ។ ម្តាយរបស់ក្មេងទាំងបីនាក់នាំយកក្រុមគ្រួសាររបស់នាង ទៅកន្លែងលាក់ខ្លួនក្រោយពីការព្រមានថា មានការវាយប្រហារតាមអាកាសនៅក្នុងទីក្រុង។ ដូច្នេះពុំមានជនរងគ្រោះទេ។

វិទ្យុរដ្ឋអ៊ីរ៉ង់រាយការណ៍ថា មីស៊ីលទីពីរបាញ់ចេញពីប៉ាឡេស្ទីនទម្លាក់នៅភាគខាងជើង ហើយវាធ្លាក់នៅសមុទ្រក្បែរតំបន់ Gush Dan ដែលជាតំបន់មួយនៅទឹកដីអ៊ីស្រាអែល។

LEAVE A REPLY

Please enter your comment!
Please enter your name here