ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨
ប្រធានាធិបតីលោក Vladimir Putin មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា សកម្មប្រយុទ្ធរដ្ឋ អ៊ីស្លាមរឹបអូសយកចំណាប់ខ្មាំងមានចំនួនជិត៧០០ នាក់ ក្នុងផ្នែកមួយនៃប្រទេសស៊ីរី ដែលគ្រប់គ្រងដោយកងកម្លាំងដែលគាំទ្រដោយអាមេរិក។ ឧទ្ទាមប្រហារជីវិតចំណាប់ខ្មាំង មួយចំនួន និងអះអាងថានឹងសម្លាប់បន្ថែមទៀត។
ថ្លែងទៅកាន់ទីក្រុងសូជីនៃរមណីយដ្ឋានសមុទ្រខ្មៅលោក Putin មានប្រសាសន៍ថា ចំណាប់ ខ្មាំងទាំងនោះ រួមមានជនជាតិអាមេរិក និងអឺរ៉ុបជាច្រើននាក់។ លោកបន្ថែមថា រដ្ឋអ៊ីស្លាម កំពុងពង្រីកការគ្រប់គ្រងរបស់ខ្លួនលើទឹកដីនៅច្រាំងខាងឆ្វេងនៃទន្លេអឺប្រាតដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងកងកម្លាំងអាមេរិក។
លោកPutin ពុំបញ្ជាក់ពីអ្វីដែលជាការទាមទាររបស់ពួកសកម្មប្រយុទ្ធនោះទេ។ ពួកគេនិយាយនូវពាក្យចុងក្រោយ ដែលជាការទាមទារជាក់លាក់និងព្រមានថាប្រសិនបើ ពុំមានការឆ្លើយតបទៅនឹងអ្វីដែលពួកគេទាមទារនោះទេ ពួកគេនឹងប្រហារជីវិតមនុស្សចំនួន ១០ នាក់ជារៀងរាល់ថ្ងៃ។ នៅថ្ងៃទី១៧ ពួកគេសម្លាប់មនុស្ស ១០ នាក់ លោក Putin ប្រាប់វេទិកាពិភាក្សា Valdai នៅសូជី។
ទីភ្នាក់ងារព័ត៌មានTASS រាយការណ៍នៅថ្ងៃពុធថា ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចាប់ចំណាប់ ខ្មាំងប្រហែលជា៧០០ នាក់ក្នុងខេត្ត Deir-al Zor របស់ប្រទេសស៊ីរី ក្រោយពីមានការ វាយប្រហារលើជំរុំជនភៀសខ្លួនក្នុងតំបន់គ្រប់គ្រងដោយកងកម្លាំងដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅថ្ងៃទី១៣ ខែតុលា។