ក្រុមគ្រួសារអ៊ីរ៉ាក់ត្រូវខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់សម្លាប់ក្នុងខេត្តឌីយ៉ាឡា

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយនិយាយថាខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់ក្រុមគ្រួសារអ៊ីរ៉ាក់ដែលមានគ្នា៣នាក់កាលពីថ្ងៃអាទិត្យនេះនៅក្នុងខេត្តឌីយ៉ាឡា។ ប្រភពបានប្រាប់គេហទំព័រ Baghdad Today ថាម្ចាស់ភោជនីយដ្ឋានបង្អែមម្នាក់រួមទាំងភរិយា និងកូនស្រីរបស់គាត់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារប្រដាប់អាវុធមួយដែលបានបាញ់ដោយក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណស្ថិតនៅលើផ្ទះរបស់ពួកគេក្នុងស្រុក al-Tajneed ភាគខាងលិចទីក្រុង Jalawla ចម្ងាយ៧០គីឡូម៉ែត្រពីភាគខាងជើងទីក្រុងBaqubah។

យោងតាមប្រភពបានឲ្យដឹងថាអ្នកវាយប្រហារបានភៀសខ្លួនចេញពីកន្លែងកើតហេតុឆ្ពោះទៅកាន់ទីតាំងដែលមិនស្គាល់ ហើយការស៊ើបអង្កេតក៏ត្រូវបានធ្វើឡើងផងដែរទៅក្នុងហេតុការណ៍វាយប្រហារនេះ។ សាកសពរបស់ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានកោសល្យវិច្ច័យ។

គួររំលឹកថាស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់បានធ្លាក់ចុះចាប់តាំងពីការកើតឡើងនៃក្រុមរដ្ឋអ៊ីស្លាមនៅក្នុងប្រទេសនេះនៅក្នុងឆ្នាំ២០១៤។ សូម្បីតែបន្ទាប់ពីការបរាជ័យរបស់ពួកគេក៏ដោយ ក៏ពួកសកម្មប្រយុទ្ធ IS នៅតែបន្តបង្កធ្វើការគំរាមកំហែងដល់បញ្ហាសន្តិសុខនៅទូទាំងប្រទេសនេះ។

បើយោងតាមតួលេខគ្រោះថ្នាក់ដែលបានកត់ត្រាដោយបេសកកម្មជំនួយអង្គការសហប្រជាជាតិបានឲ្យដឹងថាជនស៊ីវិលអ៊ីរ៉ាក់សរុប៧៥នាក់ស្លាប់ ខណៈ១៧៩នាក់ទៀតរងរបួសដោយសារអំពើភេរវកម្ម អំពើហិង្សា និងជម្លោះប្រដាប់អាវុធក្នុងប្រទេសអ៊ីរ៉ាក់កាលពីខែកញ្ញាកន្លងមកនេះ។ បាដាដគឺខេតត្តមួយដែលរងគ្រោះបំផុតដោយមានជនស៊ីវិល៣១នាក់ស្លាប់ ៧០នាក់រងរបួស បន្ទាប់ពីបាដាដគឺខេត្ត អាន់បាដែលមានអ្នសស្លាប់១៥នាក់ និងរបួស៣៧នាក់ ចំណែកឯខេត្ត Salahuddin ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានអ្នកស្លាប់៩នាក់ និង៣៨នាក់រងរបួស។

LEAVE A REPLY

Please enter your comment!
Please enter your name here