ប្រភពព័ត៌មានពី TASS ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨
ក្រុមអ្នកជួយសង្គ្រោះរុស្ស៊ីចែកស្បៀងអាហារចំនួន៥០០កញ្ចប់ទៅឱ្យប្រជាពលរដ្ឋនៅតំបន់ Beer Ajam ក្នុងខេត្ត Quneitra នៅប្រទេសស៊ីរី យោងតាមប្រភពប្រធានក្រុមការ ផ្តល់ជំនួយមនុស្សធម៌លោក Vladimir Vadeynov ប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអាទិត្យ។
មនុស្សមានចំនួនប្រហែល២០០ នាក់ដែលរស់នៅដោយការតាំងទីលំនៅទទួលបានជំនួយ មនុស្សធម៌។ ផ្ទះ Beer Ajam មានមនុស្សប្រហែល១.៨០០នាក់។ លោក Ladeynov មានប្រសាស៍ថា កញ្ចប់ម្ហូបអាហាររួមមានម្សៅ អង្ករ ស្ករស និងសាច់កំប៉ុង។ កងទ័ពរុស្ស៊ីក៏នាំ យកកៅអីរុញមួយ សម្រាប់អ្នកស្រុកជាន់ខ្ពស់ម្នាក់ដែលបាត់បង់ជើងកាលពីបីឆ្នាំមុន។
យោងតាមប្រភពមជ្ឈមណ្ឌលទទួលភ្ញៀវបញ្ជាក់ថា ការចែកចាយ និងការស្នាក់នៅរបស់ជន ភៀសខ្លួនក្នុងប្រទេសស៊ីរីភាគីរុស្ស៊ីរៀបចំប្រតិបត្តិការមនុស្សធម៌ច្រើនជាង ១៩០០ នាក់គិតត្រឹមថ្ងៃទី១៤ ខែតុលា។ ជំនួយម្ហូប និងចំណីអាហារមានចំនួនច្រើនជាង ៣០០០ តោនដែល ចាំបាច់ត្រូវគេប្រគល់ និងចែកចាយ។ វេជ្ជបណ្ឌិត ជាមួយក្រសួងការពារជាតិរុស្ស៊ីផ្តល់ជំនួយផ្នែកវេជ្ជសាស្ត្រដល់មនុស្សជាង៩៥០០០ នាក់ក្នុងប្រទេសស៊ីរី។