ប្រទេសឥណ្ឌានឹងឆ្លើយតបកម្លាំងទ្វេដងចំពោះការឈ្លានពានលើអធិបតេយ្យភាពរបស់ខ្លួន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃ២២ ខែតុលា ឆ្នាំ២០១៨

លោកនាយករដ្ឋមន្រ្តី Narendra Modi ថ្លែងថាប្រទេសឥណ្ឌានឹងឆ្លើយតបចំពោះអ្នកដែលឈ្លានពានលើអធិបតេយ្យភាពរបស់ខ្លួនដោយ “ប្រើកម្លាំងទ្វេដង” ហើយរដ្ឋាភិបាលរបស់លោកមិនមានភាពរាករែកក្នុងការចាត់វិធានការភ្លាមៗដើម្បីការពារប្រយោជន៍ប្រទេស។

នាយករដ្ឋមន្ត្រីថ្លែងសុន្ទរកថាក្នុងទិវាពលីកងកម្លាំងប៉ូលិសថា “សមត្ថភាពកងទ័ពរបស់យើងអាចការពារខ្លួនឯង ហើយនឹងនៅក្នុងអនាគតផងដែរ” លោកសង្កត់ធ្ងន់ថា “បច្ចេកវិទ្យាទំនើបដ៏ល្អបំផុតបច្ចុប្បន្នគឺត្រូវផ្តល់ឱ្យកងទ័ពឥណ្ឌា “។

លោកបន្ថែមថា រដ្ឋាភិបាលរបស់លោកមានការប្តេជ្ញាចិត្ត និងការសម្រេចចិត្តយ៉ាងធំធេងក្នុងការការពារទឹកដី ហើយប្រទេសឥណ្ឌាមិនមានភាពលោភលន់ដើម្បីយកដីរបស់អ្នកដទៃឡើយ។ លោកនាយករដ្ឋមន្ត្រីប្រកាសថា “អ្នកណាដែលបង្កការគំរាមកំហែងដល់អធិបតេយ្យភាពប្រទេសឥណ្ឌានឹងត្រូវឆ្លើយតបត្រលប់ទៅវិញដោយកម្លាំងទ្វេដង” ។

LEAVE A REPLY

Please enter your comment!
Please enter your name here