ក្រុមសកម្មប្រយុទ្ធបំពានបទឈប់បាញ់ជាច្រើនលើកក្នុងប្រទេសស៊ីរីប៉ុន្មានថ្ងៃមុន

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨

ពួកសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការតំបន់គ្មានជម្លោះក្នុងខេត្ត Idlib បំពានលើបទឈប់បាញ់គ្នាជាច្រើនលើកត្រូវគេរាយការណ៍ក្នុងរដ្ឋ Latakia របស់ប្រទេសស៊ីរី និងសង្កាត់របស់ក្រុង Aleppo នៅរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយ។ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Vladimir Savchenko មានប្រសាសន៍នៅថ្ងៃចន្ទថា ទាហានម្នាក់នៃកម្លាំងរដ្ឋាភិបាលស៊ីរីរងរបួស។

ការវាយប្រហារភេរវកម្មត្រូវគេរាយការណ៍ចេញពីទីលំនៅរបស់ក្រុម Dahr abu-Assad ក្នុងរដ្ឋ Latakia នៅ សង្កាត់ Makanis al-Duwayri ក្នុងទីក្រុង Aleppo និងតំបន់នៅជុំវិញ មជ្ឈមណ្ឌលស្រាវជ្រាវ។ កម្លាំងទាហានស៊ីរីម្នាក់រងរបួសដោយសារការបាញ់ផ្លោងនៅ Makanis  al-Duwayri។

ក្រៅពីនេះ នៅទីតាំងរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីនៅជិត Tadef ក្នុងរដ្ឋ Aleppo ស្ថិតនៅក្រោមការ​បាញ់ផ្លោងដោយក្រុមប្រដាប់អាវុធខុសច្បាប់ដែលកំពុងមានប្រតិបត្តិការនៅជិតទីក្រុង al-Bab ។

ក្នុងអំឡុងថ្ងៃនោះមន្រ្តីនៃមជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីចេញធ្វើប្រតិបត្តិការមនុស្សធម៌មួយនៅលំនៅរបស់ Jisrein ក្នុងតំបន់កាន់កាប់ដោយ Rif Dimashq ។ កញ្ចប់អាហារមានសរុបចំនួន ១២៩ តោន ត្រូវគេចែកចាយឱ្យជនស៊ីវិល។

LEAVE A REPLY

Please enter your comment!
Please enter your name here