ប្រភពព័ត៌មានពីTASS ចេញផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨
ក្រុងវ៉ាស៊ីនតោននឹងរៀបចំកិច្ចប្រជុំរវាងមេដឹកនាំអាមេរិក និងរុស្ស៊ីនៅទីក្រុងប៉ារីសនៅថ្ងៃទី១១ ខែវិច្ឆិកា។ លោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិកប្រាប់សន្និសីទព័ត៌មានមួយនៅថ្ងៃអង្គារស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងម៉ូស្គូ។
លោកប្រធានាធិបតីពូទីនមានប្រសាសន៍ក្នុងកិច្ចប្រជុំស្តីពីកិច្ចប្រជុំនៅទីក្រុងប៉ារីសខណៈពេលដែលភ្នាក់ងារសារពត៌មានមានវត្តមាននៅទីនោះថា កិច្ចប្រជុំនៅទីក្រុងប៉ារីសនឹងមានប្រយោជន៍ក្នុងការបន្តកិច្ចសន្ទនាដោយផ្ទាល់ជាមួយប្រធានាធិបតីអាមេរិកជាពិសេសនៅលើវិស័យអន្តរជាតិដែលនឹងប្រព្រឹត្តទៅនាពេលអនាគត។ ជាការពិតណាស់ដែលភាគីសហរដ្ឋអាមេរិកមានចំណាប់អារម្មណ៍ចំពោះទំនាក់ទំនងទាំងនេះ ។
លោកធ្លាប់មានប្រសាសន៍រួចមកហើយថា ប្រធានាធិបតីលោក Trump ក៏ទន្ទឹងរង់ចាំជួបលោកPutinដូចគ្នា ដូច្នេះការរៀបចំនឹងច្បាស់លាស់សម្រាប់កិច្ចប្រជុំនេះ។ ក្រោយពីមានការជួបគ្នារបស់លោក Putin ជាមួយនឹងលោក Bolton នៅថ្ងៃអង្គារជំនួយការរបស់ប្រធានាធិបតីរុស្ស៊ីលោក Yuri Ushakov មានប្រសាសន៍ថា នឹងមានការរៀបចំកិច្ចព្រមព្រៀងមួយដើម្បីរៀបចំជំនួបកំពូលរវាងប្រទេសរុស្ស៊ី-អាម៉េរិកនៅទីក្រុងប៉ារីសនៅថ្ងៃទី១១ ខែវិច្ឆិកា ដំណាលថ្ងៃនៃការប្រារព្ធខួបលើកទី១០០នៃយុទ្ធសន្តិភាពក្រោយសង្គ្រាមលោកលើកទី១ ។