អង្គការNATOប្រមូលកងទ័ពចំនួន៥០.០០០នាក់នៅប្រទេសNorwayដើម្បីធ្វើសមយុទ្ធយោធាធំ​បំផុតចាប់តាំងពីសង្គ្រាមត្រជាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨

កងទ័ពមានចំនួនប្រហែល៥០ ០០០  នាក់ នឹងចាប់ផ្តើមធ្វើសមយុទ្ធយោធាដ៏ធំបំផុត​របស់​អង្គការ NATO ចាប់តាំងពីមានសង្រ្គាមត្រជាក់នៅថ្ងៃព្រហស្បតិ៍នៅប្រទេស Norway ។ សមយុទ្ធ Trident Juncture ១៨ មានដំណើរការរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា។

សមយុទ្ធនោះមានគោល​បំណងហ្វឹកហ្វឺនសម្ព័ន្ធដើម្បីអាចធ្វើប្រមូលផ្ដុំកម្លាំងយ៉ាងឆាប់រហ័ស​ក្នុងកិច្ចការពារ​សម្ព័ន្ធមិត្តស្ថិតក្រោមការវាយប្រហារ។ មេបញ្ជាការរួមសម្ព័ន្ធ NATO ​ របស់ឧត្ដមស្នង​ការ​ទ័ពជើងទឹកអាមេរិកលោក James Foggo មានប្រសាសន៍ថា សមយុទ្ធនេះមានបំណង​បង្ហាញថា​ អង្គការ NATO មានសមត្ថភាពការពារ និងប្រឆាំងនឹងសត្រូវណាមួយ។ លោក Foggo បន្ថែមថា ពាក្យថាសត្រូវពុំសំដៅដល់ប្រទេសណាមួយច្បាស់លាស់នោះទេ។

ប្រទេសរុស្ស៊ីជាប្រទេសដែលធ្លាប់ធ្វើសមយុទ្ធយោធាធំបំផុតដែលមិនធ្លាប់មាននៅខែកញ្ញា ក្នុងតំបន់ Far East ពុំមានការកំណត់ជាផ្លូវការថា ជាការគំរាមកំហែងឡើយ។ រដ្ឋមន្ត្រីការពារជាតិប្រទេស Norway លោក Frank Bakke-Jensen មានប្រសាសន៍ថា ប្រទេសរុស្ស៊ីពុំមានបំណងគំរាមកំហែងផ្នែកយោធាដោយផ្ទាល់ដល់ប្រទេស Norway នោះទេ។

ខណៈដែលសមយុទ្ធ Trident Juncture ១៨ នឹងប្រព្រឹត្តទៅនៅឆ្ងាយពីព្រំដែន​របស់ប្រទេស Norway ដែលមានចម្ងាយ ១៩៨ គីឡូម៉ែត្រនៅតំបន់អាក់ទិកជាប់ព្រំដែនជាមួយប្រទេសរុស្ស៊ី​នោះ ប្រទេសរុស្ស៊ីបង្ហាញកំហឹងជុំវិញការធ្វើសមយុទ្ធនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here