លោកConteអញ្ជើញលោកPutinទៅទស្សនកិច្ចនៅប្រទេសអ៊ីតាលី

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨

នាយករដ្ឋមន្ត្រីអ៊ីតាលីលោក Giuseppe Conte អញ្ជើញប្រធានាធិបតីរុស្ស៊ី​លោក Vladimir Putin ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីតាលីនាពេលអនាគត។

លោកនាយករដ្ឋមន្ត្រីអ៊ីតាលីមានប្រសាសន៍ក្នុងការបើកកិច្ចចរចាជាមួយលោក Putin នៅវិមាន​ក្រឹម​ឡាំង ដោយមានប្រសាសន៍ថា លោកនឹងចាប់ផ្តើមកិច្ចប្រជុំរបស់លោក ជាមួយនឹងការផ្តល់យោបល់។

បំណងប្រាថ្នាលោកគឺចង់ឱ្យលោក Putin ធ្វើដំណើរ ទៅប្រទេសអ៊ីតាលីនាពេលខាងមុខ ។ លោកបន្ថែមដោយស្នាមញញឹមថា រដ្ឋមន្រ្តីរុស្ស៊ីពុំបាន ទៅទស្សនកិច្ចនៅអ៊ីតាលីយូរមកហើយ។ លោកពុំសូវចូលចិត្តទេ ដែលប្រជាជនអ៊ីតាលីមាន អារម្មណ៍ថា រុស្ស៊ី(លោក Putin ) មិនយកចិត្តទុកដាក់ចំពោះទស្សនកិច្ចនោះទេ ។

លោក Conte បញ្ជាក់ថា ប្រទេសរុស្ស៊ី និងអ៊ីតាលីអាចរក្សាគុណភាព និងកម្រិតទំនាក់ទំនង ដើម្បីបញ្ជាក់ពីការពិតថា ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពរឹងមាំ។ លោកបន្ថែមថា គោលបំណងមួយនៃគោលបំណងរបស់លោកគឺសិក្សាជាថ្មីម្តងទៀតអំពីរបៀបដែលលោក

អាចអភិវឌ្ឍសក្តានុពលនៃទំនាក់ទំនង និងទំនាក់ទំនងរបស់ប្រទេសទាំងពីរ ។ មុននេះ នៅថ្ងៃដដែល លោក Conte ជួបប្រជុំជាមួយ​លោកនាយក​រដ្ឋមន្ត្រីរុស្ស៊ី​លោក Dmitry Medvedev ។

LEAVE A REPLY

Please enter your comment!
Please enter your name here