ប្រភពព័ត៌មានពី Presstv ចេញផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨
ជនស៊ីវិលជាច្រើនបាត់បង់ជីវិត និងរងរបួសនៅពេល ដែលក្រុមចម្រុះដឹកនាំដោយអាមេរិកប្រយុទ្ធជាមួយក្រុមភេវរកម្ម Daesh Takfiri ដោយធ្វើការវាយប្រហារតាមអាកាសជាច្រើននៅភាគខាងកើតខេត្ត Dayr al-Zawr។
ប្រភពព័ត៌មានក្នុងស្រុកដែលនិយាយក្នុងនាមអនាមិកប្រាប់ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ស៊ីរ៉ី SANA ថាការវាយប្រហារតាមអាកាសសំដៅទៅលើភូមិ al-Sousa របស់ប្រទេសស៊ីរី ដែលស្ថិតនៅ ចម្ងាយពីរឬបីគីឡូម៉ែត្រពីព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់នៅថ្ងៃពុធ។
ហេតុការណ៍នេះកើតឡើងក្រោយពីក្រុមអ្នកអង្កេតការណ៍សិទ្ធិមនុស្សស៊ីរីនិយាយថា ជនស៊ីវិលចំនួន៣.២២២នាក់ ត្រូវគេសម្លាប់ចាប់តាំងពីមានការបង្កើតក្រុមចម្រុះប្រឆាំងនឹងក្រុម Daesh ដែលដឹកនាំ ដោយសហរដ្ឋអាមេរិកចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកនៅអារ៉ាប់កាលពី៤ឆ្នាំមុន។
ក្នុងចំណោមមនុស្សស្លាប់មានមនុស្សចំនួន ៧៦៨ នាក់ដែលមានអាយុក្រោម១៨ ឆ្នាំ ក្នុងចំណោមជនរងគ្រោះជាស្ត្រីចំនួន៥៦២ នាក់។ ការវាយឆ្មក់តាមអាកាសដែលដឹកនាំដោយអាមេរិកបណ្តាលជនស៊ីវិលរាប់រយនាក់រងរបួស ដែលមួយចំនួនរងរបួសពិការអចិន្រ្តៃយ៍ ហើយត្រូវកាត់អវយវៈរបស់ខ្លួន។
