ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨
ប្រភពសន្តិសុខនិយាយថាកងទ័ពអ៊ីរ៉ាក់ចាប់ខ្លួនសមាជិកក្រុមភេរវករអ៊ីស្លាម២នាក់កាលពីថ្ងៃពុធនេះនៅក្នុងខេត្តឌីយ៉ាឡា។ គេហទំព័រអ៊ីរ៉ាក់ Almaalomah ដកស្រង់ប្រភពនិយាយថា កងកម្លាំងមកពីកងកម្លាំងចលនានិយមចាប់ខ្លួនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២នាក់ដែលគ្រោងនឹងរត់ភៀសខ្លួនឆ្ពោះទៅកាន់ស្រុក al-Adhim ខេត្តឌីយ៉ាឡាដើម្បីធ្វើការវាយប្រហារភេរវកម្មនៅទីនោះ។ ប្រភពនេះបន្ថែមទៀតថាកងទ័ពដកហូតឧបករណ៍ទំនាក់ទំនងនៅក្នុងដៃរបស់ពួកគេ។
កម្លាំងចលនានិយមដែលជាសម្ព័ន្ធភាពនៃកងកម្លាំងយោធា Shia ស្ម័គ្រចិត្តបានគាំទ្រយ៉ាងសកម្មចំពោះយុទ្ធនាការយោធារបស់រដ្ឋាភិបាលអ៊ីរ៉ាក់ប្រឆាំងនឹងរដ្ឋអ៊ីស្លាមចាប់តាំងពីឆ្នាំ២០១៤ នៅពេលដែលក្រុមនេះបានបង្កើតលើបញ្ញត្តិបព្វជិតសាសនា Shiaកំពួលមួយដើម្បីប្រឆាំងនឹងក្រុម Sunni Jihadist។ គួរបញ្ជាក់ថាកងកម្លាំងចលនានិយមត្រូវបានទទួលស្គាល់ជាផ្លូវការថាជាកងកម្លាំងជាតិនៅចុងឆ្នាំ២០១៦ ស្ថិតនៅក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី ហើយក៏ជាមេបញ្ជាការកំពូលរបស់កងកម្លាំងប្រដាប់អាវុធផងដែរ។
បើទោះបីជាក្រុមនេះបានទទួលការបរាជ័យនៅទីកន្លែងសំខាន់របស់ពួកគេនៅទូទាំងប្រទេសអ៊ីរ៉ាក់ក៏ដោយក៏ក្រុមនេះនៅតែបន្តធ្វើការវាយប្រហារម្តងម្កាលប្រឆាំងនឹងកងទ័ព។ របាយការណ៍សន្តិសុខបានព្រមានថាក្រុមសកម្មប្រយុទ្ធនៅតែបង្កការគំរាមកំហែងប្រឆាំងនឹងស្ថេរភាពនៅក្នុងប្រទេសនេះ។