ពលរដ្ឋស៊ីរីចំនួនច្រើនជាង៣៥០នាក់ចាកចេញពីខេត្ត Idlib ក្នុងរយៈពេល២៤ម៉ោង

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨

ឧត្តមសេនីយ៍ឯក Vladimir Savchenko ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចនៅស៊ីរី​ប្រាប់ក្រុមអ្នក​សារព័ត៌មាន​នៅថ្ងៃពុធថា ជនស៊ីវិលមានចំនួនច្រើនជាង៣៥០ នាក់ចាកចេញពីតំបន់ Idlib ប្រទេសស៊ីរី​តាមរយៈច្រក Abu al-Duhur ក្នុងរយៈពេល ២៤ ម៉ោង។

ក្នុងរយៈពេល២៤ម៉ោងនេះជនស៊ីវិលចំនួន៣៥៧នាក់ (បុរស៩៧នាក់ ស្ត្រី១២៧នាក់​និងកុមារ ១៣៣នាក់) ជិះរថយន្ត១៧គ្រឿងឆ្លងកាត់ច្រករបៀងមនុស្សធម៌ Abu al-Duhur ទៅកាន់ភាគខាងកើតនៃខេត្តអ៊ីដលីប។ លោក Savchenko បន្ថែមថាពលរដ្ឋស៊ីរីចំនួន ២៩០ នាក់រួមទាំងកុមារចំនួន ១០៩ នាក់ត្រូវគេផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្ត។

ក្នុងទីក្រុង Jura-Awad ដែលជាទីក្រុងភាគខាងកើតនៃទីក្រុង Aleppo មានមនុស្សចំនួន ២៩០ នាក់ទទួលបាននំបុ័ងស្រស់មួយតោន។

លោក Savchenko បន្ថែមថា ក្រុមសកម្មប្រយុទ្ធមកពីតំបន់ Idlib បាញ់ផ្លោងលើភូមិ Kabana នៅខេត្ត Latakia ពេញមួយថ្ងៃដោយរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់។ មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ី​បន្ត​បំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីមានការបញ្ចប់យុទ្ធនាការយោធានៅប្រទេសស៊ីរី។

មន្ត្រី​កណ្តាលធ្វើដំណើរជាទៀងទាត់ជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងសំខាន់ៗរបស់យោធារុស្ស៊ីពេលនេះផ្តោតលើការជួយជនភៀសខ្លួនវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេនិងការជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់គ្មានជម្លោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here