ក្រុមប្រឹក្សាអង្គការណាតូនិងរុស្សីពិភាក្សាអំពីផែនការដែលសហរដ្ឋអាមេរិកលុបចោលសន្ធិសញ្ញាINF

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨

លោក Andrei Kelin នាយកផ្នែកកិច្ចសហប្រតិបត្តិការអឺរ៉ុបនៃក្រសួងការបរទេសរុស្ស៊ី​ប្រាប់ អ្នកយកព័ត៌មាននៅថ្ងៃចន្ទថា ក្រុមប្រឹក្សារុស្ស៊ីនិងអង្គការណាតូនឹងពិភាក្សាគ្នាអំពីផែនការដកចេញសន្ធិសញ្ញានុយក្លេអ៊ែរកម្រិតមធ្យមរបស់សហរដ្ឋអាមេរិក។

លោកមានប្រសាសន៍ថា ការរៀបចំសម្រាប់កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខអង្គការណាតូ ត្រូវគេរំពឹងថានឹងរៀបចំឡើងនាពេលអនាគត។ លោក Kelin បន្ថែមថា លោកគិតថា របៀបវារៈនៃកិច្ចប្រជុំនេះនឹងមិនមានលក្ខណៈពេញលេញទេ ប្រសិនបើគ្មានវត្តមានរបស់ សហរដ្ឋអាមេរិកក្នុងការដកខ្លួនចេញពីសន្ធិសញ្ញា INF ដែលជាប្រធានបទដ៏ក្តៅ​គគុក​នៅ​ពេលនេះ។ មន្ត្រីណាតូមួយរូបប្រាប់ភ្នាក់ងារ TASS ថា ក្រុមប្រឹក្សានឹងធ្វើកិច្ចប្រជុំឯកអគ្គរដ្ឋទូតនៅទីក្រុងBrussels នៅថ្ងៃទី៣១ ខែតុលា។

LEAVE A REPLY

Please enter your comment!
Please enter your name here