ទាហានNorwayចំនួន៥០.០០០នាក់ចូលរួមសមយុទ្ធ​​ណាតូធំបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨

សមយុទ្ធណាតូដែលមានឈ្មោះថា Trident Juncture ២០១៨ កំពុងដំណើរការនៅប្រទេស Norway ដោយមានកងទ័ពរាប់ពាន់នាក់ និងរថយន្តរាប់ពាន់គ្រឿង។ ខណៈពេល​ដែលការ​ធ្វើសមយុទ្ធត្រូវគេគេសន្មត់ថា ធ្វើឱ្យសម្ព័ន្ធមិត្តមានអារម្មណ៍ថា មានសុវត្ថិភាពនោះ អ្នកខ្លះជឿថា សមយុទ្ធនេះគ្រាន់តែប្រែប្រទេសនោះឱ្យក្លាយទៅជាគោលដៅប៉ុណ្ណោះ។

Trident Juncture ២០១៨ គឺជាសមយុទ្ធដ៏ធំបំផុតដែលរៀបចំដោយប្រទេស​ Norway តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ និងសមយុទ្ធរបស់អង្គការណាតូធំជាងគេបំផុត ធ្លាប់ប្រារព្ធ​ឡើងអស់ជាច្រើនទសវត្សមកហើយ។ ទាហានមានចំនួនប្រហែល៥០.០០០ នាក់មកពី ៣១ ប្រទេស មានរថយន្តប្រហែល១០.០០០គ្រឿង មាននាវាចំនួន៦៥គ្រឿង និងយន្តហោះចំនួន ២៥០ គ្រឿងកំពុងចូលរួមក្នុងសមយុទ្ធ ដែលចាប់ផ្តើមនៅសប្តាហ៍មុន ហើយសមយុទ្ធនេះនឹង​បន្តរហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា​ ជាមួយទាហានជំនាញពូកែៗរបស់ពួកគេ​លើដីនៅលើអាកាស និងនៅសមុទ្រ។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Jens Stoltenberg មានប្រសាសន៍នៅសប្តាហ៍ មុនថា សមយុទ្ធនេះត្រូវគេសន្មតថា នឹងបញ្ជូនសារដ៏ច្បាស់មួយទៅកាន់រដ្ឋជាសមាជិក សម្ព័ន្ធមិត្ត និងសត្រូវ ​ ដែលបញ្ជាក់ថា NATO ត្រៀមខ្លួនដើម្បីការពារសម្ព័ន្ធមិត្តទាំងអស់​ប្រឆាំងនឹងការគំរាមកំហែងណាមួយ។

ការធ្វើសមយុទ្ធដ៏ធំនេះធ្វើឡើងភ្លាមៗក្រោយពីមានការធ្វើសមយុទ្ធនៅ Vostok-២០១៨ នៅភាគខាងកើតនៃប្រទេសរុស្ស៊ីក្នុងខែកញ្ញា។ ក្រុមធំ ៗ របស់អង្គការណាតូ​ត្រួតត្រាយ៉ាង យកចិត្តទុកដាក់លើក្បួនយោធាយោធាទ្រង់ទ្រាយធំដែលជាភស្តុតាងនៃជំហរតតាំងការឈ្លានពានរបស់ទីក្រុងម៉ូស្គូ។

LEAVE A REPLY

Please enter your comment!
Please enter your name here