កងកម្លាំងអ៊ុយក្រែនវាយលុកដែនដីLPRពីរដងក្នុងរយៈពេល២៤ម៉ោងចុងក្រោយ

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨

កងកម្លាំងក្រុមប្រឆាំង LPR និយាយនៅថ្ងៃអង្គារថា កងកម្លាំងអ៊ុយក្រែនវាយលុក​ដែនដី​សាធារណរដ្ឋប្រជាមានិត Lugansk (LPR) ចំនួនពីរដងក្នុងរយៈពេល២៤ម៉ោងចុង​ក្រោយ។

មជ្ឍមណ្ឌល LuganskInformCenter ដកស្រង់សំដីពីកងជីវពលរបស់ក្រុម LPR ដោយនិយាយថា ទីលំនៅ Golubovskoye និង Kalinovka ស្ថិតក្រោមការវាយប្រហារ។ កងកម្លាំង​អ៊ុយក្រែន​ប្រើអាវុធ និងយុទ្ធជនប្រយុទ្ធទ័ពថ្មើរជើង ។

កិច្ចព្រមព្រៀងចុងក្រោយស្តីពីបទឈប់បាញ់នៅភាគខាងកើតប្រទេសអ៊ុយក្រែនឈានដល់កិច្ចប្រជុំក្រុមទំនាក់ទំនងនៅ Minsk ។ បទឈប់បាញ់ត្រូវគេសន្មត់ថា ​នឹងចាប់ផ្តើមពីយប់​ដល់ថ្ងៃទី២៩ ខែកញ្ញាមុនបវេសនកាលថ្មី។ តាំងពីមានជម្លោះកើតឡើងភាគីទាំងពីធ្លាប់យល់​ព្រមលើបទឈប់បាញ់គ្នាច្រើនជាង២០ ដងរួចទៅហើយ​ ប៉ុន្តែការបំពាននៅតែកើតឡើង។

LEAVE A REPLY

Please enter your comment!
Please enter your name here