បណ្តាញសមាជិកក្រុមភេវរករសង្ងំលាក់ខ្លួននៅក្នុងច្រើនជាង៦០ប្រទេស

0

ប្រភពព័ត៌មានពីTASS ចេញផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨

មជ្ឈមណ្ឌលប្រឆាំងនឹងភេវរកម្មរបស់ស៊ីអាយអេស លោកVladimir Grigoryev និយាយ​​នៅ​ឯសន្និសីទសារព័ត៌មានមួយរបស់ TASS ថ្ងៃអង្គារថា សមាជិកអង្គការភេរវនិយមមានច្រើននៅក្នុងច្រើនជាង៦០ប្រទេស សូម្បីតែក្នុងប្រទេសរុស្ស៊ី និងប្រទេសជាសមាជិកដទៃទៀតនៃរដ្ឋ Commonwealth of Independent States (CIS) ។

យោងតាមការប៉ាន់ប្រមាណរបស់អ្នកជំនាញការដែលហៅថាកោសិកាងងឹតមានក្នុងប្រទេសចំនួនច្រើនជាង ៦០ ប្រទេស ហើយប្រទេសរុស្ស៊ី និងប្រទេសជាសមាជិក CIS ផ្សេងទៀត​ក៏មិនមានករណីលើកលែងនោះដែរ។

យោងទៅតាមប្រភព Grigoryev បង្ហាញថា ពួកសកម្មប្រយុទ្ធដែលវិលត្រឡប់មកប្រទេសកំណើតរបស់ពួកគេវិញពីតំបន់ដែលមានជម្លោះប្រដាប់អាវុធគឺជាអ្នកដែលបង្កើតកោសិការ (សមាជិក)។ ទោះជាយ៉ាងណា​ក៏ដោយភ្នាក់ងារ​សមត្ថកិច្ចការពារយ៉ាងខ្លាំងក្លានូវសកម្មប្រយុទ្ធមិនឱ្យទៅដល់ប្រទេសស៊ី CIS ដើម្បីបង្កើត​ជាក្រុម។ ប្រមុខមជ្ឈមណ្ឌលប្រឆាំងអំពើភេរវកម្ម CIS និយាយផងដែរថា ​ក្រុមភេរវករចូល​ក្នុងប្រទេស​ដោយក្លែងធ្វើជាជនចំណាកស្រុក។

លោកបញ្ចាក់ថា ចំនួនរហូតដល់ ៣០ ភាគរយនៃអ្នកដែលចូលរួមក្នុងអរិភាពនៅបរទេស វិលត្រឡប់ទៅប្រទេសដើមកំណើតរបស់ខ្លួនវិញ។ លោកបានបន្ថែមថា មនុស្សទាំងនោះ ហើយដែលចាប់ផ្តើមសកម្មភាពភេរវកម្មថ្មីមួយដែលគេហៅថាភេរវកម្មដែលមានតម្លៃថោក។

លោក Grigoryev ពន្យល់ថា ភេវរករមិនត្រឹមតែជាសកម្មជនប្រយុទ្ធដែលវិលត្រឡប់​ទៅកាន់ប្រទេសកំណើតរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែមានទាំងការជ្រើសរើសសមជិកពីមនុស្ស​ដែល​​ទៅទស្សនា​ប្រទេសជាប់ពាក់ព័ន្ធក្នុងជម្លោះប្រដាប់អាវុធ។

LEAVE A REPLY

Please enter your comment!
Please enter your name here