យោធារុស្ស៊ីផ្តល់ស្បៀងអាហារចំនួន៣,៩តោនទៅឱ្យពលរដ្ឋស៊ីរីចំនួន២តំបន់

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី៣០ ខែតុលា​ ឆ្នាំ២០១៨

ប្រមុខមជ្ឈមណ្ឌលលោក Vladimir Savchenko  មានប្រសាសន៍នៅថ្ងៃអង្គារថា ស្បៀងអាហារសរុបចំនួន៣.៩​ តោនត្រូវប្រគល់ឱ្យមន្រ្តីនៃមជ្ឈមណ្ឌលរុស្ស៊ី សម្រាប់ការផ្សះផ្សាភាគីជំទាស់ក្នុងប្រទេសស៊ីរីដើម្បីការតាំងទីលំនៅចំនួនពីរតំបន់ Deir ez-Zor និង Hama ។

ក្នុងអំឡុងថ្ងៃនោះ មន្រ្តីរបស់មជ្ឈមណ្ឌលផ្សះផ្សាររុស្ស៊ីធ្វើប្រតិបត្តិការមនុស្សធម៌ចំនួនពីរ។ មានថង់ចំណុះ៩០០ កញ្ចប់ដែលមានទំងន់សរុប ៣,៩ តោន​ត្រូវញេចែកចាយក្នុងចំណោមជន​ស៊ីវិល​ក្នុងការតាំងលំនៅរបស់ al-Tabiya ក្នុងតំបន់ Deir ez-Zor និង al -Hashimiya នៅក្នុងរដ្ឋហាម៉ា ។

ក្រៅពីនេះ នំបុ័ងស្រស់ត្រូវគេចែកជូនដល់ប្រជាជនក្នុងសង្កាត់ Aleppo ។ ចាប់តាំងពី​មានការ​ចាប់ផ្តើមតាំងទីលំនៅក្នុងប្រទេសស៊ីរីមន្រ្តីនៃមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីជំទាស់ធ្វើប្រតិបត្តិការមនុស្សធម៌សរុបចំនួន១៧៧៦ ហើយទម្ងន់សរុបនៃទំនិញមនុស្សធម៌គឺ ៣.០៩២ តោន។

ទោះបីជាយ៉ាងណាក៏ដោយ យោងទៅតាមប្រភព Savchenko មានការបំពានលើបទឈប់​បាញ់​គ្នាដោយក្រុមប្រដាប់អាវុធខុសច្បាប់ដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់ Idlib ។ គេរាយការណ៍ពីការវាយប្រហារចេញពីទីលំនៅរបស់ Ikko ក្នុងរដ្ឋ Latakia និងទីលំនៅរបស់ Tell Bazzam នៅក្នុងរដ្ឋ Hama។

LEAVE A REPLY

Please enter your comment!
Please enter your name here