ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨
មន្រ្តីរដ្ឋាភិបាលយេម៉ែនមានប្រសាសន៍នៅថ្ងៃអង្គារថា ក្រុមចម្រុះអារ៉ាប់នៅប្រទេសយេម៉ែន បញ្ជូនទាហានថ្មីចំនួនច្រើនជាង១០.០០០នាក់ឱ្យទៅកាន់ទីក្រុងកំពង់ផែដែលកាន់កាប់ ដោយក្រុមឧទ្ទាមមុនពេលមានការវាយប្រហារថ្មី។
មន្ត្រីយោធាម្នាក់ប្រាប់ភ្នាក់ងារ AFP ថា ក្រុមចម្រុះគាំទ្ររដ្ឋាភិបាលដាក់ពង្រាយកងកម្លាំងទ័ពទៅកាន់ឆ្នេរសមុទ្រក្រហមមុនពេលធ្វើការវាយលុកថ្មីមួយនៅលើផែ Hodeida ក្នុងរយៈពេលប៉ុន្មានថ្ងៃ។ លោកបន្ថែមថា កងកម្លាំងរបស់ប្រទេសស៊ូដាន ដែលជាផ្នែកមួយនៃសម្ព័ន្ធកម្លាំងចម្រុះ ផ្លាស់ប្តូរទីតាំងទៅតំបន់សុវត្ថិភាពជុំវិញទីក្រុងវិញ។
យោងតាមប្រភពព័ត៌មានពីមន្ត្រីយោធារដ្ឋាភិបាលបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល១០ថ្ងៃមុន ពួកឧទ្ទាម Houthi ដាក់អ្នកប្រយុទ្ធនៅលើដំបូលអគារក្នុងទីក្រុង Hodeida ។ លើសពីនេះ កំពង់ផែនៅជិតគ្នាគឺជាច្រកសម្រាប់ការនាំចូលចំនួនបីភាគបួនទៅកាន់ប្រទេសក្រីក្រដែលកំពុងស្រេកឃ្លាត។