កងយោធារុស្ស៊ីផ្តល់អាហារ៣តោនដល់ប្រជាជនស៊ីរី

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០១៨

កងកម្លាំងយោធារុស្ស៊ីប្រគល់អាហារចំនួ៣តោនដល់ជនស៊ីវិលក្នុងតំបន់ដារ៉ា និងអាឡេប៉ូក្នុងទឹកដីប្រទេសស៊ីរី។ លោកឧត្តមសេនីយ៍ឯក Vladimir Savchenko ប្រធានមជ្ឈមណ្ឌលសម្របសម្រួលស៊ីរីនៃភាគីប្រឆាំងប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធ។

លោកមានប្រសាសន៍ថា ក្រុមអ្នកស្រុក Akraba តំបន់ Daraa ទទួលបានអាហារចំនួន៣០០ កញ្ចប់មានទំងន់ ១.២៩ តោន និងប្រជាជននៅ Tall-Mstabel, Aleppo ទទួលបានអាហារចំនួន៤៥០កញ្ចប់ដែលមានទម្ងន់សរុប១,៩៥តោន។

ក្នុងស្រុក Shaiban Pasha, Sheikh Fars, Al-Qadisiyah, Sheikh-Hoder និង al-Sahur នៅទីក្រុង Aleppo  គ្រួសារទាហានដែលគេសម្លាប់ចំនួន១៥គ្រួសារនៃធារណរដ្ឋអារ៉ាប់ស៊ីរីទទួលបានអាហារ និងសំភារៈអនាម័យមានទម្ងន់សរុប៧៥គីឡូក្រាមក្នុងសកម្មភាពមនុស្សធម៌ ។

ទោះបីជាការឈ្លានពានត្រូវបញ្ចប់រួចមកហើយក៏ដោយ  ក៏មានការវាយឆ្មក់នៅតែបន្តកើតមានដោយសាក្រុមប្រដាប់អាវុធខុសច្បាប់ប្រតិបត្តិការក្នុងតំបន់ Idlib ។ លោក Vladimir Savchenko  មានប្រសាសន៍ថា ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះភូមិ Etera នៅក្នុងខេត្ត Latakia ស្ថិតនៅក្រោមភ្លើងសង្គ្រាម។

LEAVE A REPLY

Please enter your comment!
Please enter your name here