ប្រទេសតួកគីចាប់ផ្តើមផលិតប្រព័ន្ធការពារមីស៊ីលមានរយៈចម្ងាយឆ្ងាយ

0

ប្រភពព័ត៌មានReuters ផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨

ប្រធានាធិបតី លោក Recep Tayyip Erdogan មានប្រសាសន៍នៅថ្ងៃពុធថា ប្រទេសតួកគីចាប់ផ្តើមបង្កើតប្រព័ន្ធមីស៊ីលការពារដែនអាកាសចម្ងាយឆ្ងាយដែលផលិតនៅក្នុងស្រុករបស់ខ្លួនជាលើកដំបូង។

ភ្នាក់ងារសារព័ត៌មានReuters ដកស្រង់សម្តីរបស់លោកថា ទីក្រុងអង់ការ៉ាក៏កំពុងទិញប្រព័ន្ធការពារមីស៊ីល S-4០០ពីប្រទេសរុស្ស៊ីដោយគ្រោងដឹកជញ្ជូនលើកដំបូងនៅឆ្នាំ២០២១ ។

រដ្ឋមន្ត្រីការពារជាតិលោក Hulusi Akar មានប្រសាសន៍នៅសប្តាហ៍មុនថា ការដំឡើងប្រព័ន្ធ មីស៊ីល S-4០០ នឹងចាប់ផ្តើមនៅក្នុងខែតុលាឆ្នាំ២០១៩ យោងតាមភ្នាក់ងារព័ត៌មាន Anadolu របស់រដ្ឋ។

ប្រទេសតួកគីនិយាយមុននេះ ថាសម្ព័ន្ធមិត្តអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចដទៃទៀតទទួលបរាជ័យក្នុងកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការបង្កើនសមត្ថភាពការពាររបស់ខ្លួន។

LEAVE A REPLY

Please enter your comment!
Please enter your name here