ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨
ទីក្រុងវ៉ាស៊ីនតោនអះអាងថាក្រុមរដ្ឋអ៊ីស្លាមត្រូវបានកម្ចាត់ចេញពីប្រទេសស៊ីរីដោយសារតែកិច្ចប្រឹងប្រែងយោធារបស់ខ្លួនប៉ុន្តែមានការវាយប្រហារថ្មីៗដោយក្រុមនេះដែលបង្ហាញថាប្រទេសស៊ីរីភាគខាងកើតគ្រប់គ្រងដោយអាមេរិកស្ថិតនៅឆ្ងាយពីក្រុមភេរវកម្ម។
ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម (ISIL/ISIS) មានការកើនឡើងនៅភាគខាងកើតខេត្ត Deir ez-Zour ជិតព្រំដែនជាមួយប្រទេសអ៊ីរ៉ាក់ដោយសម្លាប់អ្នកប្រយុទ្ធដែលគាំទ្រដោយអាមេរិកជាង៤០ នាក់ក្នុងពេលវាយលុកមួយកំឡុងពេលមានព្យុះខ្សាច់។
ការវាយប្រហារនេះកើតឡើងនៅក្នុងតំបន់ដែលគ្របគ្រងដោយយោធាអាមេរិកជាច្រើនសប្តាហ៍បន្ទាប់ពីលោកត្រាំបង្ហាញថាក្រុមភេរវកម្មត្រូវកម្ចាត់ដោយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន។
ទោះបីក្រុមភេរវកម្មបាត់បង់ស្ទើរគ្រប់តំបន់ទាំងអស់ដែលធ្លាប់គ្រប់គ្រងនៅប្រទេសស៊ីរី ដោយសារកងកម្លាំងឃឺដដែលគាំទ្រដោយអាមេរិកជួយបណ្តេញក្រុម IS ចេញពីប្រទេស តែកងកម្លាំងឃឺដកំពុងមានជម្លោះដ៏រន្ធត់ជាមួយសម្ព័ន្ធមិត្តណាតូរបស់ទីក្រុងវ៉ាស៊ីនតោនគឺប្រទេសតួកគី។
លោក Joshua Landis ប្រធានមជ្ឈមណ្ឌលមជ្ឈឹមបូព៌ានៃសាកលវិទ្យាល័យអូក្លាហូម៉ាប្រាប់ RT ថាការប្រយុទ្ធគ្នារវាងក្រុមប្រឆាំងនៅស៊ីរីបានផ្តល់ឱ្យក្រុមភេរវករមានដង្ហើមដកមួយរយៈដើម្បីត្រឡប់មកវិញ។ គាត់បន្ថែមថា រដ្ឋអ៊ីស្លាមមានសមត្ថភាពក្នុងការរក្សាជំហរនៅស៊ីរីធ្វើឱ្យមានភាពចលាចលនៃជម្លោះ។ “អ្នកជិតខាងជុំវិញស៊ីរីទាំងអស់រួមទាំងរដ្ឋាភិបាលស៊ីរីផងនោះមានសត្រូវដទៃទៀតដើម្បីប្រយុទ្ធនិងកង្វល់ផ្សេងៗទៀត” ។