ទីក្រុងម៉ូស្គូព្រួយបារម្ភការកើនឡើងភាពតានតឹងនៅតំបន់កាហ្សាស្ទ្រីប

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ថា ក្រុងម៉ូស្គូមានការព្រួយបារម្ភការកើនឡើងភាពតានតឹងនៅក្នុងតំបន់កាហ្សាស្ទ្រីប។

អ្នកស្រីសង្កត់ធ្ងន់ថា ទីក្រុងម៉ូស្គូព្រួយបារម្ភអំពីការវិវត្តទការប្រឈមប្រដាប់អាវុធដ៏ធំនៅជុំវិញតំបន់កាហ្សាដែលអាចនាំឱ្យមានជនស៊ីវិលស្លាប់ និងស្ថានភាពមនុស្សធម៌លើទឹកដី ប៉ាឡេស្ទីន។

អ្នកការទូតបញ្ជាក់ថា ពួកគេសូមអំពាវនាវដល់អ៊ីស្រាអែល និងប៉ាឡេស្ទីនឱ្យមានការអត់ធ្មត់និងចាត់វិធានការបន្ទាន់អំពីការប្រឈមមុខដាក់គ្នាដោយប្រើកម្លាំងជាមួយនឹងផលវិបាកដែលមិននឹកស្មានដល់។

ដើម្បីបញ្ឈប់អំពើហឹង្សា វាមានភាពចាំបាច់ណាស់ក្នុងកិច្ចខិតខំបង្កើតសន្តិភាពឡើងវិញក្រោមការគ្រប់គ្រងរបស់រដ្ឋចំនួនពីរសម្រាប់ការតាំងលំនៅរបស់អ៊ីស្រាអែល និងប៉ាឡេស្ទីន  ផ្អែកលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមហាសន្និបាតអង្គការសហប្រជាជាតិ និងគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់។

ភាពតានតឹងនៅតំបន់ប៉ាឡេស្ទីនកើនឡើងពេញមួយយប់រហូតដល់ថ្ងៃទី២៧  ខែតុលា។ មានការបាញ់គ្រាប់រ៉ូកែត និងកាំភ្លើងប្រមាណ៥០០គ្រាប់ទៅលើទឹកដីអ៊ីស្រាអែលដែលជាការឆ្លើយតបទៅនឹងពួកយុទ្ធជនអ៊ីស្រាអែល និងឧទ្ធម្ភាគចក្រវាយប្រហារគោលដៅយោធាច្រើនជាង៩០ទីតាំងក្នុងតំបន់កាហ្សាស្ទ្រីប។ ការបាញ់នេះគឺជាលើកទី៧ចាប់តាំងពីដើមឆ្នាំនិងទីបីក្នុងកំឡុងពេលមួយខែ។

LEAVE A REPLY

Please enter your comment!
Please enter your name here