កងទ័ពគៀវនៅតំបន់ Donbassមានសព្វាវុធផលិតមកពីបរទេស

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨

ក្រុមអ្នកសង្កេតការណ៍មកពីបេសកកម្មត្រួតពិនិត្យពិសេសរបស់ OSCE រាយការណ៍ពីអាវុធដែលផលិតពីបរទេសក្នុងបញ្ជីសារពើររបស់កងកម្លាំងគៀវនៅតំបន់ Donbass ជាពិសេសប្រព័ន្ធរ៉ាដាចល័តដែលបង្កើតឡើងដោយសហរដ្ឋអាម៉េរិក។ តំណាងអចិន្រ្តៃយ៍នៅរុស្ស៊ីប្រចាំ OSCE លោក Dmitry Balakin ប្រាប់សម័យប្រជុំមួយរបស់ក្រុមប្រឹក្សាអចិន្រ្តៃយ៍របស់ទីភ្នាក់ងារសន្តិសុខអឺរ៉ុបក្នុងក្រុងវីយែននៅថ្ងៃព្រហស្បតិ៍។

ទីក្រុងគៀវបន្តដាក់អាវុធក្នុងជួរទំនាក់ទំនង។ ​ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុន SMM រកឃើញអាវុធរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនមានចំនួនច្រើនជាង២០គ្រឿងដែលជាការបំពានលើវិធានការ។ លោក Balakin បន្តថាប្រព័ន្ធ Howitzers និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក​ត្រូវគេដាក់ពង្រាយឡើងវិញតាមរយៈស្ថានីយ៍រថភ្លើង Rubezhnoye ។

អ្នកនាំពាក្យរូបនេះនិយាយថា ​នៅក្បែរ Severodonetsk ក្រុមអ្នកសង្កេតការណ៍រកឃើញអាវុធដែលផលិតពីបរទេស ជាប្រភេទប្រព័ន្ធរកទីតាំងអាវុធ AN/TPQ-36 Firefinder ដែលជាប្រព័ន្ធរ៉ាដាចល័តផលិតនៅសហរដ្ឋអាមេរិក។

នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០១៥ ក្រុមការងារភាគីទីបីនៅប្រទេសអ៊ុយក្រែនដែលមានតំណាងជាន់ខ្ពស់មកពីប្រទេសរុស្ស៊ី និងអ៊ុយក្រែន និងអង្គការឃ្លាំមើលសន្តិសុខអ៊ឺរ៉ុប OSCE ចុះហត្ថលេខាលើកញ្ចប់វិធានការចំនួន១៣ ចំណុចដើម្បីបំពេញកិច្ចព្រមព្រៀងក្រុង Minsk ខែកញ្ញា ឆ្នាំ២០១៤។ កញ្ចប់នេះមានការព្រមព្រៀងជាមួយមេដឹកនាំនៃក្រុមប្រទេស Normandy ចំនួនបួនគឺប្រទេសរុស្ស៊ី អាឡឺម៉ង់ បារាំង និងអ៊ុយក្រែន។

LEAVE A REPLY

Please enter your comment!
Please enter your name here