ទាហានអាមេរិកត្រូវសម្លាប់ក្នុងការវាយប្រហារនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨

ទាហានអាមេរិកម្នាក់ត្រូវសម្លាប់ និងម្នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារផ្ទុះ នៅក្នុងអាហ្វហ្គានីស្ថាន ដែលជាបេសកកម្មដឹកនាំ ដោយណាតូ នៅក្នុងប្រទេសនេះ។ របាយការណ៍ដំបូង បានបង្ហាញថា អ្នកវាយប្រហារ នៅក្រុងកាប៊ុល គឺជាសមាជិកនៃកងកម្លាំងប្រដាប់អាវុធអាហ្វហ្គានីស្ថាន ហើយគាត់ត្រូវបានសម្លាប់ភ្លាមៗ ដោយទាហានមិត្ត។

នេះត្រូវគេមើលឃើញថា ជាការវាយប្រហារថ្មីបំផុត ដែលគេហៅថា “បៃតង-លើ-ខៀវ” ដែលសមាជិកនៃកងកម្លាំងអាហ្វហ្គានីស្ថាន បានសំលាប់ពួកអាមេរិក ឬកងទ័ពចម្រុះ។ រហូតមកដល់ពេលនេះ គ្មានក្រុមណាមួយអះអាងពីការទទួលខុសត្រូវ ចំពោះការវាយប្រហារ កាលពីថ្ងៃសៅរ៍។

កាលពីខែមុន លោក ឧត្តមសេនីយ៍ឯក Scott Miller បានរត់គេចខ្លួន នៅពេលអង្គរក្សបើកការបាញ់ប្រហារទៅលើក្រុមសហរដ្ឋអាមេរិក និងមន្ត្រីអាហ្វហ្គានីស្ថាន នៅភាគខាងត្បូង ក្នុងខេត្តកាដាហារ៉ា។

មេប៉ូលិស ក្នុងតំបន់ត្រូវសម្លាប់ នៅក្នុងការវាយប្រហារ ដែលក្រោយមកត្រូវបានអះអាង ដោយក្រុមតាលីបង់។ នៅខែសីហា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត សម្លាប់ទាហានណាតូចំនួន ៣នាក់ នៅអាហ្វហ្គានីស្ថានភាគខាងកើត។ សកម្មប្រយុទ្ធតាលីបង់ បាននិយាយថា ពួកគេបានអនុវត្តការវាយប្រហារនេះ។

រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis ថ្មីៗនេះសន្យាថានឹងបង្កើនការបណ្តុះបណ្តាលកងទ័ពអាហ្វហ្គានីស្ថាន ដើម្បីទប់ស្កាត់ការវាយប្រហារស្រដៀងគ្នានេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here