ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨
កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនរំលោភលើបទឈប់បាញ់គ្នាចំនួន១៤១លើកដោយបាញ់ច្រើនជាង១២០០គ្រាប់លើដែនដីនៃសាធារណរដ្ឋប្រជាធិបតេយ្យ Donetsk (DPR) (សាធារណរដ្ឋដែលប្រកាសដោយខ្លួនឯងនៅសប្តាហ៍មុន Ruslan Yakubov) យោងតាមប្រសាសន៍របស់ប្រធានបេសកកម្ម DPR ប្រាប់ទៅកាន់មជ្ឈមណ្ឌលត្រួតពិនិត្យរួមគ្នា និងការសម្របសម្រួល (JCCC)។
ភ្នាក់ងារព័ត៌មានDonetsk ដកស្រង់សម្តីលោក Yakubov ថា រវាងថ្ងៃទី២៩ ខែតុលា និងថ្ងៃទី៤ ខែវិច្ឆិកាថា ការរំលោភបំពានចំនួន១៤១ ករណីដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនត្រូវគេគេកត់ត្រាទុក។
យោងតាមទីភ្នាក់ងារព័ត៌មាននេះបញ្ជាក់ឱ្យដឹងថា យោធាអ៊ុយក្រែនបាញ់គ្រាប់រំសេវ ច្រើនជាង១២០០ គ្រាប់ មានទម្ងន់សរុប១៦៦ តោន។ ក្នុងការបាញ់ផ្លោងនោះបណ្តាលឱ្យ ហេដ្ឋារចនាសម្ព័ន្ធ១១ និងអគារលំនៅដ្ឋានរងការខូចខាត។ ក្រោយពីមានជំនួប Minsk ធម្មតា របស់ក្រុមទំនាក់ទំនងស្វែងរកសន្តិភាពនៅភាគខាងកើតអ៊ុយក្រែន បទឈប់បាញ់មួយទៀត មានឈ្មោះថា “បទឈប់បាញ់គ្នាពីក្រោយទៅសាលា” ចូលជាធរមាននៅពាក់កណ្ដាលអធ្រាត្រនៅថ្ងៃទី២៩ ខែសីហា។