អ្នកតំណាងរុស្ស៊ីនៅអង្គការសហប្រជាជាតិព្រមានពីការវាយប្រហារអាវុធគីមីដែលកំពុងរៀបចំធ្វើឡើងក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨

ក្រុមប្រឆាំងភេរវកម្មធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រុមមន្ដ្រីអង្គការមិនមែន​រដ្ឋាភិបាលដើម្បីធ្វើការវាយប្រហារប្រើអាវុធគីមីនៅជិតខេត្ត Idlib ប្រទេសស៊ីរី យោងតាមប្រភពអ្នកតំណាងអចិន្រ្តៃយ៍រុស្សីនៅអង្គការសហប្រជាជាតិលោក Vasily Nebenzya ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃចន្ទ។

លោកនិយាយថា របាយការណ៍គួរឱ្យភ័យខ្លាចបន្តកើតមានឡើងដោយ ក្រុមភេរវករក្នុង ប្រទេសស៊ីរីសហការជាមួយក្រុម White Helmets មិនបញ្ឈប់ការរៀបចំប្រើប្រាស់សារធាតុគីមីពុល។ ជាទៀងទាត់ សហសេវិកប្រទេសស៊ីរី ជូនដំណឹងដល់សមាជិកក្រុមប្រឹក្សាសន្ដិសុខអំពីសញ្ញាទាំងនោះ។

ឯកអគ្គរដ្ឋទូតរូបនេះសង្កត់ធ្ងន់ថា ព័ត៌មាននេះមានប្រភពមកពីកងទ័ពរុស្ស៊ីផងដែរ។ ឧទាហរណ៍ គេរាយការណ៍ថា នៅថ្ងៃទី២៧ ខែតុលា ពួកសកម្មប្រយុទ្ធ នៃគណបក្ស Turkistan Islamic (ដែលគេហាមឃាត់ក្នុងប្រទេសរុស្ស៊ី) បញ្ជូនរថក្រោះ ដែលផ្ទុកដោយក្លរីនចំណុះ១០ លីត្រ ចេញពីតំបន់ Maarrat al -Numanan។

យោងតាមប្រភពព័ត៌មានពីលោក Nebenzya ការរៀបចំនេះមានគោលបំណងបំបាត់ចោល នូវអំពើហិង្សាដែលប្រឆាំងនឹងប្រទេសស៊ីរី ហើយវាជាការបំពានមិនទាន់ផ្ទុះ និងបង្កឱ្យមាន អំពើហិង្សាថ្មីៗប្រឆាំងនឹងក្រុងដាម៉ាស និងនាំឱ្យអាម៉ាស់មុខចំពោះប្រទេសរុស្ស៊ី ដោយ ប្រទេសរុស្ស៊ីធ្លាប់ចោទថា របបនេះបង្កើតឱ្យមានអំពើឃោរឃៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here