ប្រទេសរុស្ស៊ីគាំទ្រប្រទេសអ៊ីរ៉ាក់ប្រយុទ្ធប្រឆាំងនឹងពួកភេរវជន

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨

ក្រសួងការបរទេសរុស្ស៊ីនិយាយនៅថ្ងៃអង្គារក្រោយពីមានការវាយប្រហារភេរវកម្មជាបន្តបន្ទាប់ក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ាក់។ មនុស្សចំនួន៦នាក់ស្លាប់ និងចំនួន២០នាក់ផ្សេងទៀត​រងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅទីក្រុងបាដាដនៅថ្ងៃទី៤ ខែវិច្ឆិកា។

ក្រសួងនិយាយថា ទីក្រុងម៉ូស្គូបង្ហាញពីសាមគ្គីភាពជាមួយពួកមេដឹកនាំ​ និងប្រជាពលរដ្ឋអ៊ីរ៉ាក់​ដែលមានភាពស្វាហាប់ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកជ្រុលនិយម។ ក្រុងម៉ូស្គូគាំទ្រដល់កិច្ច ប្រឹងប្រែងប្រឆាំងនឹងអំពើរភេរវកម្មរបស់អាជ្ញាធរអ៊ីរ៉ាក់ ហើយផ្តល់ឱ្យពួកគេនូវការគាំទ្រជាក់ស្តែង។

ទីក្រុងម៉ូស្គូអំពាវនាវឱ្យមានការបង្រួបបង្រួមសហគមន៍អន្តរជាតិប្រឆាំងនឹងក្រុមភេរវ កម្មឆ្លងដែន។ ក្រសួងការពារជាតិគូសបញ្ជាក់ថា ពួកគេថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយ ប្រហារដោយអំពើរភេរវកម្មមួយទៀតដែលបង្ហាញពីលក្ខណៈធម្មជាតិនៃភាពអយុត្ដិធម៌ដោយប្រើពាក្យស្លោកសាហាវ។

ជាថ្មីម្តងទៀត ក្រុងម៉ូស្គូនិយាយថា សកម្មភាពបែបនេះគឺធ្វើឡើងដើម្បីជំរុញឱ្យមានការស្អប់ គ្នារវាងសាសនាអ៊ីស្លាមនៅប្រទេសអ៊ីរ៉ាក់ និងដើម្បីបង្អាក់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការ បង្កើតអំណាចក្នុងប្រទេសនោះ ក្រោយពីមានការបោះឆ្នោតសភានៅថ្ងៃទី១២ ឧសភា។ក្រសួងនេះសម្តែងការសោកស្តាយដល់ក្រុមគ្រួសារនៃអ្នកដែលត្រូវគេសម្លាប់ក្នុងការវាយប្រហារភេរវកម្ម និងប្រាថ្នាឱ្យអ្នករងរបួសឆាប់ជាសះស្បើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here