អាជ្ញាធរលីបង់ត្រៀមខ្លួនជួយបញ្ជូនប្រជាជនស៊ីរីចំនួន២០០.០០០នាក់មុនពេលដាច់ឆ្នាំនេះ

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨

ប្រមុខមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិរុស្ស៊ីលោក Mikhail Mizintsev បញ្ចាក់ឱ្យដឹងនៅថ្ងៃពុធថា ក្រុមអាជ្ញាធរលីបង់ត្រៀមរួចជាស្រេចដើម្បីជួយជនភៀសខ្លួនស៊ីរីមានចំនួនប្រហែល២០០.០០០នាក់ឱ្យទៅប្រទេសដើមកំណើតរបស់ខ្លួននៅចុងឆ្នាំនេះ។

លោកធ្វើសេចក្តីថ្លែងការណ៍នៅឯកិច្ចប្រជុំមួយនៃមជ្ឈមណ្ឌលសម្របសម្រួលរុស្ស៊ីនិងស៊ីរីសម្រាប់ការវិលត្រឡប់របស់ជនភៀសខ្លួន ។ ប្រទេសលីបង់ និងហ្សូដានជួយយ៉ាងសកម្មក្នុងការបញ្ចូនជនភៀសខ្លួនស៊ីរីឱ្យទៅផ្ទះរបស់ពួកគេវិញ។

អាជ្ញាធរលីបង់បង្ហាញការត្រៀមខ្លួនដើម្បីធានាដល់ការវិលត្រឡប់របស់ជនភៀសខ្លួនមានចំនួនប្រហែល២០០.០០០នាក់នៅមុនដំណាច់ឆ្នាំ។ អគ្គលេខាធិការរូបនេះបន្ថែមថា ផែនការទាំងនេះសំដៅដល់ការវិលត្រឡប់ដោយស្ម័គ្រចិត្តរបស់ជនភៀសខ្លួនប៉ុណ្ណោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here