ប្រភពព័ត៌មានពី TASS ចេញផ្សាយឡើងវិញថ្ងៃទី៨ ខែវិឆ្ឆិកា ឆ្នាំ២០១៨
អ្នកនាំពាក្យកងទ័ពការពារជាតិអ៊ីស្រាអែលលោក Jonathan Conricus ប្រាប់ក្រុមអ្នកសារព័ត៌មានរុស្ស៊ីនៅថ្ងៃពុធថា យោធាអ៊ីស្រាអែលនឹងបន្តអនុវត្តតាមបញ្ជារបស់រដ្ឋាភិបាលក្នុងបំណងធានាសន្តិសុខ និងការពារផលប្រយោជន៍របស់ខ្លួនទោះបីជាមានការដាក់ប្រព័ន្ធមីស៊ីល S-៣០០ របស់រុស្ស៊ីក៏ដោយ។
លោក Conricus លើកឡើងថា ប្រព័ន្ធផ្សព្វផ្សាយប្រទេសអ៊ីស្រាអែលនិងបរទេសតែងតែសួរ ថាតើយោធា អ៊ីស្រាអែលនឹងបន្តហោះហើរលើប្រទេសស៊ីរីដែរឬទេក្រោយពីមានពីការដាក់ប្រព័ន្ធ S-៣០០ ។ លោកលោក Jonathan Conricus បន្តថា កម្លាំងអ៊ីស្រាអែលនៅបន្តអនុវត្តសេចក្តីណែនាំរបស់រដ្ឋាភិបាល។ លោកបន្ថែមថា ពួកគេនឹងការពារសន្តិសុខ និងផលប្រយោជន៍របស់ប្រទេស។
អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា កងកម្លាំងអាកាសអ៊ីស្រាអែលគឺជាអ្នកស៊ើបការណ៍ដ៏ល្អបំផុតហើយ ទទួលបានការហ្វឹកហ្វឺនជំនាញខ្ពស់ដើម្បីបន្តការអនុវត្តសេចក្តីណែនាំរបស់រដ្ឋាភិបាល ។
យោងតាមប្រភពក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃទី១៧ ខែកញ្ញាយន្តហោះ Il -២០ របស់ប្រទេសរុស្ស៊ី ហោះហើរកាត់សមុទ្រមេឌីទែរ៉ានេត្រឡប់ទៅមូលដ្ឋានអាកាស Khmeimim របស់ប្រទេសរុស្ស៊ីក្នុងប្រទេសស៊ីរី។ ក្រោយមកយន្តហោះនោះបាត់ពីរ៉ាដាក្នុងអំឡុងពេលយន្តហោះវាយប្រហារ អ៊ីស្រាអែលចំនួន ៤ គ្រឿងនៅលើគោលដៅក្នុងខេត្ត Latakia នៃប្រទេសស៊ីរី។