យោធារុស្ស៊ីចែកចាយស្បៀងអាហារនៅក្នុងតំបន់អាឡេប៉ូប្រទេសស៊ីរី

0

ប្រភពព័ត៌​មានTASS ផ្សាយថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨

កងទ័ពរុស្ស៊ីអនុវត្តបេសកកម្មមនុស្សធម៌ដោយចែកអាហារចំនួន៤៥០កញ្ចប់ទៅឱ្យអ្នកស្រុកក្នុងខេត្ត អាឡេប៉ូរបស់ប្រទេសស៊ីរី យោងតាមប្រភពព័ត៌មានពីឧត្តមសេនីយ៍ឯកលោក  Vladimir Savchenko ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចនៅប្រទេសស៊ីរី​ប្រាប់​ក្រុមអ្នកសារព័ត៌មាននៅថ្ងៃពុធ។

លោកមានប្រសាសន៍ថា ក្នុងរយៈពេល២៤ ម៉ោង កន្លងមកនេះមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការ​ផ្សះផ្សាភាគីប៉ះទង្គិចធ្វើបេសកកម្មមនុស្សធម៌មួយនៅតំបន់ដែលមានប្រជាជនរស់នៅខេត្ត Tarifa ខេត្តអាឡេប៉ូ ដោយប្រគល់អាហារចំនួន៤៥០កញ្ចប់ និងនំប៉័ងមួយតោន។

ក្រៅពីនេះ មជ្ឈមណ្ឌលនេះធ្វើកិច្ចចរចាជាមួយអាជ្ញាធរម៉ារ៉ាតក្នុងខេត្ត Deir ez-Zor ដើម្បីពិភាក្សាពីរបៀបកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងរៀបចំសម្រាប់រដូវរងារ។ មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីមានការបញ្ចប់យុទ្ធនាការយោធានៅប្រទេសស៊ីរី។

មន្ត្រីកណ្តាលធ្វើដំណើរជាទៀងទាត់ជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងសំខាន់ៗរបស់យោធារុស្ស៊ី​ពេល​នេះផ្តោតលើការជួយជនភៀសខ្លួនវិលត្រឡប់ទៅលំនៅឋានរបស់ពួកគេនិងការជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់គ្មានជម្លោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here