សមាជិកតាលីបង់ចំនួន៥នាក់ចូលរួមក្នុងកិច្ចប្រជុំទីក្រុងម៉ូស្គូពីបញ្ហានៅអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨

ទូរទស្សន៍អាហ្វហ្គានីស្ថាន១TV រាយការណ៍នៅថ្ងៃព្រហស្បតិ៍ថា  ក្រុមតាលីបង់ (នៅក្រៅច្បាប់របស់ប្រទេសរុស្ស៊ី) នឹងបញ្ជូនអ្នកដំណាងចំនួន៥ នាក់ ទៅចូលរួមកិច្ចប្រជុំ ទ្រង់ទ្រាយធំនៅទីក្រុងម៉ូស្គូដែលគ្រោងធ្វើនៅថ្ងៃទី៩ ខែវិច្ឆិកា។

យោងតាមព័ត៌មានពីបណ្តាញប៉ុស្តិ៍ទូរទស្សន៍ ក្រុមតាលីបង់ផ្សព្វផ្សាយជាសាធារណៈ អំពីអ្នកដំណាងចំនួន៥ នាក់ដែលនឹងចូលរួមនៅក្នុងការចរចារនៅទីក្រុងម៉ូស្គូ។ របាយការណ៍ នេះបញ្ជាក់ឱ្យដឹងថា ចលនាតាលីបង់ពុំមានគម្រោងទាក់ទងជាផ្លូវការជាមួយគណៈ​ប្រតិភូ​មកពីក្រុងកាប៊ុលទេ។

 ក្រសួងការបរទេសរុស្ស៊ីរាយការណ៍មុននេះថា ក្រុងម៉ូស្គូនឹងរៀបចំកិច្ចប្រជុំលើកទីពីរនៃការ ពិគ្រោះយោបល់ទ្រង់ទ្រាយធំនៅទីក្រុងមូស្គូស្តីពីប្រទេសអាហ្វហ្កានីស្ថាននៅកម្រិតថ្នាក់អនុរដ្ឋមន្ត្រីការបរទេស និងបេសកជនពិសេសនៅថ្ងៃទី៩ ខែវិច្ឆិកា។ គណៈប្រតិភូមួយរូបនៃការិយា​ល័យនយោបាយរបស់ចលនាតាលីបង់មានមូលដ្ឋាននៅ Doha នឹងចូលរួមជាផ្នែកមួយក្នុង​កិច្ចប្រជុំអន្ដរជាតិកម្រិតនេះជាលើកដំបូង។

យោងតាមប្រភពព័ត៌មានពីក្រសួងការបរទេសរុស្ស៊ី អ្នកដែលគេអញ្ជើញចូលរួមក្នុងព្រឹត្តិ ការណ៍នេះមានប្រទេសអាហ្វហ្គានីស្ថាន​​  ឥណ្ឌា  អ៊ីរ៉ង់  ចិន  ប៉ាគីស្ថាន សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov នឹងបើកកិច្ចប្រជុំនេះ។ គេពុំសង្ឃឹមថា នឹងមានឯកសារណាមួយត្រូវគេយល់ព្រមនៅឯ​កិច្ចប្រជុំនោះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here