ប្រភពព័ត៌មាន Reuters ផ្សាយថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨
ប្រភពព័ត៌មានយោធានិយាយនៅថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាសធ្វើឡើងដោយយន្តហោះចម្បាំងតួកគីទៅលើសកម្មជនចំនួន១៤នាក់នៃគណបក្សពលករឃឺដ (PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។ កងទ័ពតួកគីប្រើពាក្យបិទមាត់នៅពេលដែលពួកគេធ្វើការសម្លាប់ ចាប់ខ្លួនឬធ្វើឱ្យមនុស្សរងរបួស។ កងទ័ពនិយាយថា ការវាយប្រហារតាមអាកាសធ្វើឡើងនៅថ្ងៃសៅរ៍ សំដៅលើតំបន់ Avasin ។
កងកម្លាំងប្រដាប់អាវុធចំនួន១៤នាក់របស់អង្គការភេរវកម្មកំពុងត្រៀមខ្លួនវាយប្រហារលើមូលដ្ឋានយោធាត្រូវគេបំបិទមាត់។ យោធានិយាយថា កន្លែងលាក់ខ្លួននិងគ្រឿងសព្វាវុធ ត្រូវគេបំផ្លាញ។
ប្រទេសតួកគីវាយប្រហារតាមអាកាសជាប្រចាំប្រឆាំងនឹងគោលដៅរបស់ក្រុម PKK នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដោយក្រុមនេះមានមូលដ្ឋាននៅភ្នំ Qandil ។ ក្រុម PKK ដែលសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសតួកគីចាត់ទុកថា ជាអង្គការភេរវជនមួយធ្វើការបះបោរអស់រយៈពេល៣ទសវត្សរ៍នៅភាគអាគ្នេយ៍ នៃប្រទេសតួកគី សម្លាប់មនុស្សប្រហែល៤០.០០០នាក់។