គ្រាប់បែកអត្តឃាតសម្លាប់មនុស្ស៦នាក់ក្នុងរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន

0
Afghan policemen keep watch at the site of a blast in Kabul, Afghanistan November 12, 2018. REUTERS/Omar Sobhani

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨

ក្រុមមន្ត្រីនិយាយថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាននៅថ្ងៃចន្ទ។ ករបំផ្ទុះនេះសម្លាប់មនុស្សយ៉ាងតិចចំនួន៦នាក់នៅជិតប៉ុស្តិ៍ប៉ូលិសមួយរួមទាំងលើមន្រ្តីប៉ូលិស ប៉ុន្តែក្រុមសកម្មប្រយុទ្ធមិនទាន់ប្រកាសទទួលខុសត្រូវនៅឡើយទេ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក Najib Danish មានប្រសាសន៍ថា មនុស្សចំនួន៦នាក់ស្លាប់ក្នុងការផ្ទុះ។ ប៉ូលិស និងជនស៊ីវិលចំនួន១០នាក់មានទាំងស្រ្តីរងរបួសក្នុងការផ្ទុះនេះ។ អ្នកវាយប្រហារបំផ្ទុះអាវកាក់អត្តឃាតរបស់គាត់នៅជិតប៉ុស្តិ៍ត្រួតពិនិត្យនៅជិតសាលារៀនក្នុងក្រុងកាប៊ុលស្ថិតនៅតំបន់ជាមួយក្រសួងហិរញ្ញវត្ថុ និងយុត្តិធម៌ និងជិតវិមានប្រធានាធិបតី។

អ្នកនាំពាក្យប៉ូលិសលោក Basir Mujahid មានប្រសាសន៍ថា លោកឈរនៅចម្ងាយប្រហែល២០ ម៉ែត្រ (៦៦ ហ្វីត) ពីការផ្ទុះ។ កន្លែងផ្ទុះនេះស្ថិតនៅក្បែរកន្លែងបាតុកម្មដែលគេបំបែក៣០នាទីមុន។

ការវាយប្រហារកើតឡើងខណៈដែលបាតុកររាប់រយនាក់ប្រមូលផ្តុំគ្នានៅក្រុងកាប៊ុលដើម្បីតវ៉ាប្រឆាំងនឹងការបរាជ័យរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការវាយប្រហារបីពួកសកម្មប្រយុទ្ធតាលីបង់នៅក្នុងខេត្តចំនួនពីរ។

កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានទទួលរងគ្រោះពីការវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅចុងសប្តាហ៍ជាមួយពួកសកម្មប្រយុទ្ធតាលីបង់នៅក្នុងខេត្ត Ghazni និង Herat ។

Afghan policemen keep watch at the site of a blast in Kabul, Afghanistan November 12, 2018. REUTERS/Omar Sobhani

LEAVE A REPLY

Please enter your comment!
Please enter your name here