ប្រភពព័ត៌មានពី TASS ចេញផ្សាយឡើងវិញថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨
សេវាព័ត៌មាននិយាយនៅថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែលវាយប្រហារលើគោលដៅយោធា ចំនួន៧០កន្លែងនៅតំបន់កាហ្សា។ យោធានិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា រយៈពេលពេញមួយថ្ងៃក្រុមភេរវកម្មមកពីតំបន់កាហ្សាស្ទ្រីបបាញ់រ៉ុក្កែតកំណត់គោលដៅលើជនស៊ីវិលក្នុងប្រទេសអ៊ីស្រាអែល។
ជាការឆ្លើយតបទៅនឹងសកម្មភាពនេះ យន្តហោះចម្បាំងអ៊ីស្រាអែល ឧទ្ធម្ភាគចក្រយោធាយន្តហោះគ្មានមនុស្សបើក និងរថក្រោះវាយប្រហារលើគោលដៅយោធាចំនួន៧០កន្លែងលើក្រុមហាម៉ាស និងអ៊ីស្លាមជីហាដក្នុងតំបន់កាហ្សាក្នុងរយៈពេលជាច្រើនម៉ោងចុងក្រោយនេះ។
ក្នុងចំណោមគោលដៅដែលរងការបំផ្លិចបំផ្លាញនៅតំបន់ហ្គាហ្សាមានជំរំហ្វឹកហ្វឺនយោធាចំនួន ៨ ទីតាំងយោធា និងកន្លែងឃ្លាំមើលឧក្រិដ្ឋជន៣នាក់ និងឃ្លាំងអាវុធមួយ។ កងទ័ពហាម៉ាស់ទទួលខុសត្រូវចំពោះព្រឹត្តិការណ៍ទាំងអស់ដែលកើតមាន ឬផ្តួចផ្តើមក្នុងដែនដីហ្គាហ្សា។
នៅថ្ងៃចន្ទពួកសកម្មប្រយុទ្ធមកពីតំបន់ហ្គាហ្សាបាញ់គ្រាប់រ៉ុក្កែតច្រើនជាង២០០គ្រាប់នៅប្រទេសអ៊ីស្រាអែល។ គ្រាប់រ៉ុកកែតចំនួន៦០ គ្រាប់ត្រូវប្រព័ន្ធការពារដែនអាកាស Iron Dome របស់អ៊ីស្រាអែលស្ទាក់ចាប់។ វេជ្ជបណ្ឌិតមានប្រសាសន៍ថា មនុស្សចំនួន១០នាក់រងរបួសក្នុងការបាញ់គ្រាប់រ៉ុក្កែតនៅតំបន់កាហ្សា។
កងកម្លាំងការពារអ៊ីស្រាអែលបញ្ជាក់ថា ទាហានម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ ប្រភពយោធា និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានអ៊ីស្រាអែលម្នាក់ រងរបួសយ៉ាងធ្ងន់ធ្ងរក្នុងការបាញ់រ៉ុកែតចេញពីតំបន់កាហ្សាស្ទ្រីបនៅតំបន់ Sha’ar HaNegev។