ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨
មេបញ្ជាការនៃមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាគ្នានៃភាគីជម្លោះក្នុងប្រទេសស៊ីរីផ្តល់ជំនួយមនុស្សធម៌មានទាំងទាំងសម្លៀកបំពាក់និងនំបុ័ងទៅកាន់ទីក្រុងអាឡេប៉ូ យោងតាមប្រភព ព័ត៌មានរបស់មេដឹកនាំមជ្ឈមណ្ឌលលោក Vladimir Savchenko មានប្រសាសន៍នៅថ្ងៃចន្ទ។
ប្រតិបត្ដិការមនុស្សធម៌ពីរត្រូវគេធ្វើឡើងក្នុងទីក្រុង Aleppo ដោយមានកាបូបស្ពាយចំនួន ១៥០ ដែលមានសម្ភារៈសិក្សា ហើយវាត្រូវគេប្រគល់ឱ្យទៅសិស្សនៅសាលា Fatih Marashi នៅក្នុងសង្កាត់ Ashaar ។ មានសម្លៀកបំពាក់ចំនួន ១៥០ កំប្លេ និងភួយចំនួន ១៥០ ត្រូវគេចែកជូនក្នុងចំណោមជនស៊ីវិល។ ក្រៅពីនោះ នំបុ័ងស្រស់មួយតោនត្រូវគេប្រគល់ឱ្យ។
មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីមានការបញ្ចប់យុទ្ធនាការយោធានៅប្រទេសស៊ីរី។ មន្ត្រីកណ្តាលធ្វើដំណើរជាទៀងទាត់ជុំវិញតំបន់រំដោះរបស់ ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ កិច្ចខិតខំប្រឹងប្រែងសំខាន់ៗរបស់យោធារុស្ស៊ីពេលនេះផ្តោតលើការជួយដល់ជនភៀសខ្លួនឱ្យត្រឡប់ទៅផ្ទះវិញ។
