អ្នកដំណើរតាមរថយន្តក្រុងគំរាមសម្លាប់អ្នកបើកបរនៅសង្កាត់ Essex ចក្រភពអង់គ្លេស

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ2018:

អ្នកដំណើរម្នាក់ជិះរថយន្តក្រុងដើម្បីឡើងរថភ្លើងបានគំរាមសម្លាប់អ្នកបើកបរនៅពេលគាត់មិនព្រមឈប់នៅលើផ្លូវរថភ្លើងតាមការស្នើសុំរបស់គាត់។ បច្ចុប្បន្នប៉ូលិសកំពុងស្វែងរកបុរសម្នាក់ ដែលឃើញកាមេរ៉ាសុវត្តិភាព CCTV ផងដែរ។

ហេតុការណ៍នេះ បានកើតឡើងបន្ទាប់ពីម៉ោង ១៧:៣០នាទី កាលពីថ្ងៃទី២៨ ខែតុលា រវាងទីក្រុង Pitsea និងទៅទីក្រុង Chafford នៅក្នុងប្រទេស Essex បន្ទាប់ពីរថយន្តក្រុងបានចាកចេញពី Grays ។ បុរសនោះ បានក្លាយជាអ្នកឈ្លានពាន បន្ទាប់ពីការស្នើសុំចុះរបស់គាត់ត្រូវបានបដិសេធ ហើយក៏គាត់បានគំរាមសម្លាប់អ្នកបើកបរតែម្តង។

អ្នកនាំពាក្យប៉ូលិសដឹកជញ្ជូនរបស់ចក្រភពអង់គ្លេស បាននិយាយថា បុរសនោះបានបើកការវាយប្រហារតាមពាក្យសម្ដី នៅពេលអ្នកបើកបរនិយាយថា ចំណតក្រោយនឹងជាស្ថានីយរថភ្លើង Chafford Hundred បានព្យាយាមយកចង្កូត ៣ដងមុនពេលចាកចេញពីឡានក្រុងជាមួយអ្នកដំណើរស្ត្រីម្នាក់ផងដែរ។ លោកបានបន្ថែមថា “បុរសដែលបង្ហាញរូបភាព CCTV អាចមានព័ត៌មាន ដែលអាចជួយដល់ការស៊ើបអង្កេតនេះផងដែរ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here