ប្រភពព័ត៌មានTASS ផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨
ទីភ្នាក់ងារកូរ៉េខាងត្បូងរាយការណ៍នៅថ្ងៃពុធដោយដកស្រង់សម្តីអ្នកតំណាងសេវាស៊ើបការណ៍សម្ងាត់ជាតិកូរ៉េខាងត្បូងថា កូរ៉េខាងជើងនៅតែបន្តអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរនិងនុយក្លេអ៊ែររបស់ខ្លួនក្រោយពីមានកិច្ចប្រជុំកំពូលខែមិថុនារវាងមេដឹកនាំលោក Kim Jong-un និងប្រធានាធិបតីអាមេរិកលោក Donald Trump។
ទីភ្នាក់ងារព័ត៌មានដកស្រង់សម្តីរបស់មន្ត្រី NIS ជាន់ខ្ពស់ម្នាក់ដែលថ្លែងថា សកម្មភាពពាក់ព័ន្ធនុយក្លេអ៊ែរ និងមីស៊ីលនៅបន្តកើតមានក្រោយពីមានកិច្ចប្រជុំកំពូលរបស់អាមេរិកខាងជើង។ គេសន្មត់ថា សកម្មភាពទាំងនោះមានដូចជាការអភិវឌ្ឍនុយក្លេអ៊ែរនិងការបង្កើតខ្នាតក្បាលនុយក្លេអ៊ែរនៅតែបន្ត។
មន្ត្រីកូរ៉េខាងត្បូងនិយាយថា សេវាកម្មពិសេសរបស់កូរ៉េខាងត្បូងកំពុងឃ្លាំមើលសកម្មភាពនៅទីតាំងមីស៊ីលរបស់កូរ៉េខាងជើងប៉ុន្តែយ៉ាងហោចណាស់ពុំមានសកម្មភាពអ្វីដែលមិនធម្មតាត្រូវគេកត់សម្គាល់នោះទេ។ ក្រុងសេអ៊ូលនិងវ៉ាស៊ីនតោនកំពុងចែករំលែកព័ត៌មានអំពីមីស៊ីល របស់កូរ៉េខាងជើង និងឃ្លាំមើលយ៉ាងជិតស្និទ្ធលើទីតាំ ងនិងសកម្មភាពនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន។
កិច្ចប្រជុំជាប្រវត្តិសាស្ត្ររវាងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un និងប្រធានាធិបតីអាមេរិកលោក Donald Trump ធ្វើឡើងនៅឯសណ្ឋាគារ Capella នៅលើកោះ Sentosa ក្នុងប្រទេសសិង្ហបុរីនៅថ្ងៃទី១២ ខែមិថុនា។ ភាគីទាំងអស់ចុះហត្ថលេខាលើឯកសាររួមមួយដោយក្នុងនោះក្រុងព្យុងយ៉ាងប្តេជ្ញាចិត្តដោះស្រាយបញ្ហាននុយក្លេអ៊ែរឧបទ្វីបកូរ៉េ សម្រាប់ការធានាសន្តិសុខនៅសហរដ្ឋអាមេរិក។ លោក Trump សន្យាថា នឹងបំពេញតម្រូវការឱ្យក្រុង ព្យុងយ៉ាងក្នុងការបញ្ឈប់សមយុទ្ធយោធារួមជាមួយកូរ៉េខាងត្បូង។