កងកម្លាំងអ៊ីរ៉ាក់សម្លាប់ពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម២០នាក់ក្នុងខេត្ត Nineveh

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨

ប្រភពសន្តិសុខមួយនិយាយថាកងកម្លាំងអ៊ីស្លាម២០នាក់ត្រូវសម្លាប់កាលពីថ្ងៃពុធនេះនៅក្នុងប្រតិបត្តិការយោធាក្នុងភូមិBadush ខេត្តNineveh ខណៈកងកម្លាំងអ៊ីរ៉ាក់នៅតែបើកការបាញ់ប្រហារ​​​​​​នៅទូទាំងប្រទេសលើពួកជ្រុលនិយមIS។

ថ្លែងទៅកាន់ទីភ្នាក់ងារសារព័ត៌មានជាតិអ៊ីរ៉ាក់ (NINA) ប្រភពបានប្រាប់ឲ្យដឹងថាកងកម្លាំងសន្ដិសុខដែលគាំទ្រដោយកងទ័ពអាកាសបានធ្វើប្រតិបត្តិការចុះចតជាច្រើនកន្លែងលើភូមិ Badush និងសង្កាត់Hatra ក្នុងខេត្តNineveh បន្ទាប់ពីទទួលបានរបាយការណ៍ស៊ើបការណ៍សម្ងាត់អំពីវត្តមានរបស់ភេរវករ IS នៅទីនោះ។

ប្រភពព័ត៌មានបាននិយាយថាក្រុមភេរវករជាង២០នាក់ត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការយោធានេះ ហើយក៏បានព្រមានថាក្រុមជ្រុលនិយមតូចៗជាច្រើននៅតែបន្តសកម្មរបស់ពួកគេនៅក្នុងតំបន់ខ្លះនៃខេត្តNineveh។ នាពេលថ្មីៗនេះមជ្ឈមណ្ឌលព័ត៌មានសន្តិសុខអ៊ីរ៉ាក់បានប្រកាសថាពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម១៤នាក់ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការសន្តិសុខទ្រង់ទ្រាយធំក្នុងខេត្តNineveh។

យោងតាមមជ្ឈមណ្ឌលនេះបានឲ្យដឹងថាក្រុមដែលបានចាប់ខ្លួននេះគឺជាប់ទាក់ទង់ទៅនឹងការចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងកងកម្លាំងសន្តិសុខក្នុងអំឡុងប្រតិបត្តិការយោធាដើម្បីរំដោះយកខេត្ត Nineveh ពីក្រុមសកម្មប្រយុទ្ធIS។

គួររំលឹកថាកាលពីខែសីហាឆ្នាំ២០១៧កន្លងមក អតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសថាខេត្តNineveh បានរំដោះបានពេញលេញចេញពីរដ្ឋអ៊ីស្លាមបន្ទាប់ពីស្រុកTal Afarត្រូវបានធ្វើការកាន់កាប់ឡើងវិញ។ រដ្ឋាភិបាលអ៊ីរ៉ាក់បានចាប់ផ្តើមប្រតិបត្តិការមួយដើម្បីធ្វើការកាន់កាប់ឡើងវិញលើទីល្រុងTal Afar កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដែលមានការចូលរួមពីបុគ្គលិកប្រមាណ ៥០,០០០នាក់ដែលមកពីកងទ័ពជើងគោក ជើងអាកាស កងកម្លាំងប៉ូលិស កងកម្លាំងពិសេស និងកងកម្លាំងចលនានិយដែលដឹកនាំដោយ Shia Muslim។

LEAVE A REPLY

Please enter your comment!
Please enter your name here