ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨
សមយុទ្ធហ្វឹកហ្វឺនប្រឆាំងភេរវកម្មត្រូវរៀបចំឡើងនៅអាកាសយានដ្ឋានEdinburgh ប្រទេសស្កតឡែន។
មន្រ្តីនៅមជ្ឈមណ្ឌលអន្តរជាតិប្រកាសដល់សាធារណជន និងអ្នកដំណើរកុំឱ្យមានការព្រួយបារម្ភចំពោះសមយុទ្ធមួយនេះ។
សហគមន៍អ្នកជំនួញ និងប្រជាពលរដ្ឋជិតខាង បានឃើញសកម្មភាពកើនឡើង ក្នុងការសង្គ្រោះបន្ទាន់ នៅក្នុង និងជុំវិញអាកាសយានដ្ឋាន ដោយរួមមានភ្លើងពណ៌ខៀវ និងសម្លេងខ្លាំងផងដែរ។តំបន់សំខាន់ៗ នៃអាគារស្ថានីយក៏ត្រូវបិទផងដែរ។
អ្នកនាំពាក្យអាកាសយានដ្ឋានអេនដប៊ឺក បាននិយាយថា “ប្រតិបត្តិការនៅអាកាសយានដ្ឋាននេះនឹងមិនប៉ះពាល់ទេ ហើយការរំខានតិចបំផុតដល់សហគមន៍មូលដ្ឋានផងដែរ”៕