ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨
លោកនាយករដ្ឋមន្រ្តីជប៉ុន Shinzo Abe និងលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ព្រមព្រៀងគ្នាក្នុងកិច្ចចរចាទ្វេភាគីនៅប្រទេសសិង្ហបុរីដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ។ នេះបើតាមការថ្លែងរបស់លោក Takeshi Osuga លេខាធិការក្រសួងការបរទេសជប៉ុននៅថ្ងៃព្រហស្បតិ៍។
លោក Osuga មានប្រសាសន៍ថាអ្វីដែលពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ មេដឹកនាំទាំងពីរបោះជំហាដល់កិច្ចព្រមព្រៀងមួយដើម្បីសម្រួលដល់វិធានការនានាដើម្បីបង្កើនទំនុកចិត្តរវាងក្រសួងនានា និងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកសន្តិសុខ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov មានប្រសាសន៍មុននេះថា លោក Putin និងលោក Abe ព្រមព្រៀងគ្នាធ្វើកិច្ចចរចាររវាងប្រទេសរុស្ស៊ី និងជប៉ុនស្តីពីសន្ធិសញ្ញាសន្តិភាព ដោយឈរលើមូលដ្ឋាននៃសេចក្តីប្រកាសឆ្នាំ១៩៥៦ ។ លោក Abe ប្រាប់ក្រុមអ្នកយកព័ត៌មានថា លោកនឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីនៅដើមឆ្នាំ២០១៩ ហើយលោកបង្ហាញសេចក្តីសង្ឃឹមថាពួកគេនឹងអាចដោះស្រាយជម្លោះដែនដី និងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។