ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨
ខណៈពេលកំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉ារីសលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Binyamin Netanyahu ពិភាក្សាពីសោកនាដកម្មដែលពាក់ព័ន្ធនឹងយន្តហោះឈ្លបការណ៍ Ilyushin-20 របស់រុស្ស៊ីដែលរងការបាញ់ទម្លាក់នៅប្រទេសស៊ីរីនៅថ្ងៃទី១៧ ខែកញ្ញា។
លោកពូទីនប្រាប់សន្និសីទសារព័ត៌មានមួយក្រោយពីមានកិច្ចប្រជុំកំពូលអាស៊ីបូព៌ាថា លោកលើកឡើងអំពីសោកនាដកម្មដែលកើតឡើងនៅក្នុងប្រទេសស៊ីរី ហើយជាការពិតណាស់លោកសំដៅដល់ការបាត់បង់យន្តហោះ និងប្រជាជនរបស់លោកដែលជាបុគ្គលិកយោធា ។ លោកកត់សម្គាល់ឃើញថា ជំហររបស់ប្រទេសអ៊ីស្រាអែលមានភាពច្បាស់លាស់ និងល្បីល្បាញ។
លោក Putin មានប្រសាសន៍ថា ពួកគេបដិសេធការចូលរួមនៅក្នុងសោកនាដកម្មនេះ ។ ជាធម្មតាលោកពិភាក្សាអំពីបញ្ហានេះ និងបញ្ហាមួយចំនួនទៀតទាក់ទងនឹងទំនាក់ទំនងទ្វេភាគីនិងស្ថានភាពនៅក្នុងតំបន់ជាទូទៅ និងជាពិសេសបញ្ហានៅប្រទេសស៊ីរី ។
លោក Putin មានប្រសាសន៍ថា គេពុំទាន់កំណត់បរិច្ឆេទសម្រាប់កិច្ចប្រជុំផ្សេងទៀតនៅឡើយទេ។យន្ដហោះឈ្លបយកការណ៍របស់រុស្ស៊ី Ilyushin-20 ត្រូវគេបាញ់ទម្លាក់នៅប្រទេសស៊ីរីនៅពីថ្ងៃទី១៧ ខែកញ្ញា។ ទាហានទាំង១៥ នាក់នៅលើយន្តហោះពុំមាននរណាមួយបានរួចជីវិត។ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា យន្ដហោះនេះត្រូវមីស៊ីលការពារដែនអាកាសស៊ីរីប្រព័ន្ធ S-200 បាញ់ទម្លាក់ ខណៈដែលប្រព័ន្ធនោះតម្រង់វាយប្រហារយន្តហោះចម្បាំង F-16 របស់អ៊ីស្រាអែលអំឡុងការវាយឆ្មក់របស់ពួកគេនៅក្នុងគោលដៅនៅខេត្ត Latakia ។
ក្រសួងការពារជាតិរុស្ស៊ីនិយាយថា ជាការពិតណាស់ អ្នកបើកបរអ៊ីស្រាអែលប្រើយន្តហោះរុស្ស៊ី ជារនាំងបាំង។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov មានប្រសាសន៍ថា ចំពោះការបាត់បង់យន្តហោះ Ilyushin-20 នៅក្នុងប្រទេសស៊ីរីត្រូវបន្ទោសលើការវាយប្រហារទៅលើកងកម្លាំងទ័ពអាកាសរបស់អ៊ីស្រាអែល និងអ្នកដែលបានធ្វើការសម្រេចចិត្តប្រើប្រាស់យន្តហោះនេះជារនាំង។