ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova មានប្រសាសន៍នៅថ្ងៃ ព្រហស្បតិ៍ថា យន្តហោះអាមេរិកបន្តវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅក្នុងប្រទេសស៊ីរីដោយប្រើប្រាស់គ្រាប់រំសេវសារធាតុផូស្វាតពណ៌ស។
លោកស្រីមានប្រសាសន៍ថា យោងតាមប្រភពព័ត៌មានពីប្រជាជនក្នុងតំបន់ជនជាតិអាមេរិក បន្តការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាប្រឆាំងនឹងសហគមន៍ដែលរស់នៅលើច្រាំងទន្លេ Euphrates ដែលគ្រប់គ្រងដោយក្រុមភេរវករ រួមទាំងធ្វើការប្រើប្រាស់គ្រាប់បែក ផូស្វាតពណ៌ស ។អ្នកការទូតរំលឹកឡើងវិញថា ភ្នាក់ព័ត៌មាន SANA របស់ស៊ីរីរាយការណ៍ពីមុនថា ជនស៊ីវិល មានចំនួនច្រើនជាង៦០នាក់រងរបួសក្នុងការវាយប្រហារតាមអាកាសទាំងនេះ។
លោកស្រីបន្តថា ក្នុងន័យនេះក្រសួងការបរទេសស៊ីរីផ្ញើលិខិតចំនួនពីរទៅអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដោយក្នុងនោះ ទាមទារឱ្យបញ្ចប់ការវាយប្រហារបែបនោះ និងអំពាវនាវឱ្យស៊ើបអង្កេតអំពើរឧក្រិដ្ឋកម្ម ទាំងនេះ។ លើសពីនេះត្រូវថ្កោលទោសពួកគេ និងដាក់ទណ្ឌកម្មអ្នកដែលទទួលខុសត្រូវ ចំពោះការវាយប្រហារបែបនោះ។