ប្រភពព័ត៌មានពីHindustantimes ចេញផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨
ក្រុមមន្រ្តីអាហ្វហ្គានីស្ថាននិយាយថា ពួកតាលីបង់សម្លាប់ប៉ូលិសចំនួន៣០នាក់ក្នុងការវាយ ប្រហារនៅយប់មួយនៅភាគខាងលិចខេត្ត Farah ។ សមាជិកក្រុមប្រឹក្សាខេត្តលោក Dadullah Qani មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារលើទីបញ្ជាការដ្ឋាន របស់ប៉ូលិសនៅស្រុក Khaki Safed ចាប់ផ្តើមនៅថ្ងៃពុធ ហើយបន្តរយៈពេលច្រើនជាង៤ម៉ោងថែមទៀត។
នៅក្រុងកាប៊ុលសមាជិកសភា Samiullah Samim មានប្រសាសន៍ថាមេបញ្ជាការប៉ូលិសស្រុកលោក Abdul Jabhar ស្ថិតក្នុងចំណោមអ្នកដែលត្រូវគេសម្លាប់។ ពួកតាលីបង់រត់គេចខ្លួនជាមួយអាវុធ និងគ្រាប់រំសេវ។ លោក Samim មានប្រសាសន៍ថា ការវាយប្រហារតាមអាកាសសម្លាប់អ្នកប្រយុទ្ធតាលីបង់ចំនួន១៧នាក់។
ពួកតាលីបង់ធ្វើការវាយប្រហាររាល់ថ្ងៃនៅទូទាំងប្រទេសអាហ្វហ្កានីស្ថានបណ្ដាលឱ្យលើកងកម្លាំងអាហ្វហ្គានីស្ថានស្លាប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរមិនផ្តល់តួលេខអ្នករបួសជាទៀងទាត់ទេ ប៉ុន្តែតាមការប៉ាន់ប្រមាណក្រៅផ្លូវការនិយាយថា ប៉ូលិស ឬទាហានអាហ្វហ្គានីស្ថានចំនួន ៤៥ នាក់ត្រូវគេសម្លាប់ និងបណ្តាលឱ្យមនុស្សរងរបួសជារៀងរាល់ថ្ងៃ។