ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨
លោក Ruslan Yakubov នាយករង DPR នៃមជ្ឈមណ្ឌលរួមសម្រាប់ការត្រួតពិនិត្យ និងសម្របសម្រួលនៃបទឈប់បាញ់ (JCCC) លោក Ruslan Yakubov មានប្រសាសន៍ថា កងកម្លាំងអ៊ុយក្រែនបំពានលើបទឈប់បាញ់គ្នាចំនួន១៨លើកក្នុងរយៈពេល២៤ម៉ោងចុងក្រោយ នេះដោយបាញ់គ្រាប់មានចំនួនច្រើនជាង៣០០គ្រាប់នៅសាធារណរដ្ឋប្រជាធិបតេយ្យ Donetsk ។
យោងតាមទីភ្នាក់ងារព័ត៌មាន Donetsk លោក Yakubov មានប្រសាសន៍ថាក្នុងរយៈពេល ២៤ ម៉ោងកន្លងមកចំនួននៃការរំលោភបទឈប់បាញ់គ្នាដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនកើនដល់ចំនួន១៨ ដង ។ ចំនួនសរុបនៃគ្រាប់បែកដែលកងទ័ពអ៊ុយក្រែនប្រើគឺចំនួន៣១៤ គ្រាប់ ។
កងកម្លាំង Kiev បាញ់គ្រាប់នៅឯភូមិនានារបស់ Staromikhailovka, Alexandrovka, អណ្តូងធ្យូងថ្ម Trudovskaya នៅភាគខាងលិច Donetsk, Spartak នៅភាគខាងជើងនៃតំបន់ Donetsk, Yasinovataya និងតំបន់ជិតខាង Vasilyevka, Krutaya Balka, Kashtanovoye, Mineralnoye, Golmovsky, Zaytsevo, Dolomitnoye និងតំបន់ផ្សេងទៀត។
ក្នុងអំឡុងពេលមានការបាញ់ផ្លោង យោធាប្រើកាំភ្លើង ម៉ោនប្រឆាំងយន្តហោះ រថយន្ត ប្រយុទ្ធប្រឆាំង ការថ្មើរជើង និងប្រើរថយន្តពាសដែក ការបាញ់គ្រាប់បែក និងអាវុធធុនតូច ផ្សេងទៀត។ ជនស៊ីវិលម្នាក់រងរបួសនៅភូមិអណ្តូងធ្យូងថ្ម Trudovskaya ក្នុងអំឡុងការបាញ់ ផ្លោងដែលធ្វើឡើងដោយកងកម្លាំងអ៊ុយក្រែននៅថ្ងៃសៅរ៍។
កិច្ចព្រមព្រៀងឈប់បាញ់ថ្មីមួយចូលជាធរមានក្នុងតំបន់ Donbass នៅពាក់កណ្តាលអធ្រាត្រនៃថ្ងៃទី២៩ ខែសីហា។ កិច្ចព្រមព្រៀងនេះត្រូវគេសម្រេចនៅថ្ងៃទី២២ ខែសីហានៅ Minsk ដោយសមាជិកនៃក្រុមទំនាក់ទំនងត្រីភាគីដែលធ្វើសេចក្តីថ្លែងការណ៍មួយដើម្បីបញ្ឈប់ការបាញ់នៅតាមខ្សែបន្ទាត់ទំនាក់ទំនងនៅថ្ងៃបើកបវេសនកាល។
