ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨
ពុំមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលសេចក្តីសម្រេចរបស់សហរដ្ឋអាមេរិកទំនងជាកើតមានឡើងដូចពាក្យចចាមអារ៉ាមថាប្រទេសចិនអាចនឹងមានមូលដ្ឋានរឹងមាំនៅក្នុងទឹក។ របាយការណ៍មួយចំនួនលើកឡើងថា ប្រទេសចិនទៅរកកោះមួយទៀតនៅប៉ាស៊ីហ្វិកគឺកោះវ៉ានូអាទូដែលកំពុងស្វែងរកមូលដ្ឋានទ័ពនៅទីនោះ។
ក្រៅពីនោះសហរដ្ឋអាមេរិកហាក់បីដូចជាមានការព្រួយបារម្ភថា ក្រុងប៉េកាំងអាចប្រើឥទ្ធិ ពលរបស់ខ្លួនដែលកំពុងកើនឡើងលើប្រជាជាតិកោះប៉ាស៊ីហ្វិកដើម្បីទទួលបានហេដ្ឋារចនាសម្ព័ន្ធយោធាមួយចំនួននៅជិតតំបន់ផ្លូវទឹកសំខាន់ៗនៅក្នុងតំបន់។ លោក ផេន( Pence) ថែមទាំងចូលរួមក្នុងការប្រកួតប្រជែងដោយផ្ទាល់ជាមួយលោកស៊ីជីងពីង (Xi Jingping) ប្រធានាធិបតីចិនក្នុងកិច្ចប្រជុំកំពូល APEC ដែលជាក់ស្តែងពួកគេប្រយុទ្ធដើម្បីទាញយក ចំណាប់អរម្មណ៍ពីប្រជាជាតិប៉ាស៊ីហ្វិកតូចៗ។
លោក Pence អំពាវនាវដល់ប្រទេសជាតិសាសន៍ថា កុំទទួលយកបំណុលដែលអាចប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ្នក។ សូមការពារផលប្រយោជន៍របស់អ្នក ។ លោកលើកឡើងដោយសំដៅទៅលើគោលនយោបាយសកម្មរបស់ចិន ក្នុងការផ្តល់ប្រាក់កម្ចី ដល់រដ្ឋប៉ាស៊ីហ្វិកដែលអាចប្រែក្លាយទៅជាអ្នកផ្តល់ប្រាក់កម្ចីទ្វេភាគីដ៏សំខាន់មួយទៅកាន់កោះសេដ្ឋកិច្ច។
បន្ទាប់មក លោក Pence អំពាវនាវដល់បណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិ កឱ្យប្រកាន់ភ្ជាប់ជាមួយសហ រដ្ឋអាមេរិកព្រោះថា លោកផ្តល់ជម្រើសល្អជាង ដោតនឹងមិនបង្ខំ ឬសម្រុះសម្រួល ឯករាជ្យភាពទេ។ លោកស៊ី (Xi ) ឆ្លើយតបថា គ្មាននរណាម្នាក់មានអំណាចដើម្បីបញ្ឈប់ប្រជាជនពីការស្វែងរកជីវិតដ៏ល្អប្រសើរ ខណៈពេលដែលមានការអំពាវនាវដល់បណ្តាប្រជាជាតិនៅតំបន់ប៉ាស៊ីហ្វិកឱ្យពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផងដែរនោះ។
ទោះបីជាយ៉ាងណាក៏ដោយ ក្នុងការប៉ុនប៉ងរបស់ខ្លួនដើម្បីធ្វើឱ្យទីក្រុងប៉េកាំងមានភាពប្រុងប្រយ័ត្នក្នុងការទទួលបានការគ្រប់គ្រងលើទីតាំងយុទ្ធសាស្រ្តនៅប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក និងអូស្ត្រាលីទំនងជាភ្លេចទាំងស្រុងក្នុងការសួរអ្នកស្រុកអំពីលទ្ធភាពរបស់ពួកគេចំពោះការ អភិវឌ្ឍមូលដ្ឋានឡើងវិញ។
អភិបាលក្រុង Manus លោក Charlie Benjamin មានប្រសាសន៍ថា ពុំមាននរណាម្នាក់ ស្វែងរកការគាំទ្រពីអ្នកស្រុកនោះទេ។ គម្រោងនេះរងការរិះគន់ដោយអតីតសមាជិក សភា Papua New Guinea MP ពីកោះ Ronnie Knight ដោយលោកលើកឡើងថា មានសំណួរ ជាច្រើនដែលត្រូវធ្វើការឆ្លើយជាមុនសិន។ លោកប្រាប់ទូរទស្សន៍ ABC របស់អូស្រ្តាលីថា ពុំមានការពិភាក្សាជាមួយអ្នកស្រុកទេ ដោយ វាទើបតែត្រូវគេឈូសឆាយម្តងទៀត ហើយកត្តាទាំងនោះគឺជាអ្វីដែលធ្វើឱ្យមនុស្សឆ្លងកាត់។ គាត់សម្តែងការព្រួយបារម្ភអំពី សក្តានុពលដែលបរទេសមានមូលដ្ឋាននៅលើទឹកដីរបស់លោក។